Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ល្អ​មែន​! ក្រោយ​គេ​បដិសេធ​ទទួល​ព្យាបាល ព្រោះ​យាយ​ក្មេងប្រុស​គ្មាន​លុយ លោកគ្រូ​ពេទ្យ​ចិត្តធម៌​ជួយ​ដេរ​របួស​មិន​យកលុយ និង​ថែមទាំង​….

​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់លោក​គ្រូពេទ្យ​ម្នាក់ បាន​កំពុង​ឆក់យក​ក្តី​ស្រឡាញ់ និង​ការកោតសរសើរ​ជាខ្លាំង ពី​សំណាក់​បងប្អូន​មហាជន​នៅក្នុង​បណ្តាញ​សង្គម ក្រោយពី​លោកគ្រូ​ពេទ្យ និង​បុគ្គលិក​របស់គាត់ បានទទួល​យក​ការ​អង្វរ​របស់​ស្ត្រី​ជា​យាយ​ម្នាក់ សុំ​ឲ្យ​ជួយ​ព្យាបាល​ចៅប្រុស​របស់គាត់ ដែល​បាន​ជួប​គ្រោះថ្នាក់​មុត​ជើង​ខាងឆ្វេង​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ពេទ្យ​ឯកជន​មួយ​បដិសេធ​ទទួល​ព្យាបាល នៅពេល​ឮថា​គាត់​មាន​លុយ​ជាប់​នឹង​ខ្លួន​តែ ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក​ពេទ្យ​ដែលមាន​ឈ្មោះ Sophara Heng ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ សុខ ហេង អង្គស្នួល បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ពីរ​នាក់​ចៅ​ហើយនឹង​យាយ​បាន​ទៅ​គ្លីនិក​ឯកជន​មួយកន្លែង ដោយ​គាត់​បាន​អង្វរ​លោកគ្រូ​ពេទ្យ​ខ្ញុំ​មាន​លុយ​តែ ៤០០០០ រៀល​ទេ ដោយ​ចៅ​របស់គាត់​មុត​ប៉ះចំ​ជើង​ខាងឆ្វេង​ដេរ​ប្រហែល​២០​ថ្នេរ លោកគ្រូ​ពេទ្យ​បាន​និយាយថា អត់​មាន​លុយ​អត់​មើល​អត់​ដេរ​ឲ្យ​ទេ ហើយ​គាត់​បានមក​សុំ​ឲ្យ​ខ្ញុំ​ជួយ គាត់​ថា​អត់​មាន​លុយ​ទេ ចៅ​របស់គាត់​បាន​ឪពុកម្តាយ​ស្លាប់ចោល​តាំង​ទើបតែ​កើតមក​ម្លេះ ខ្ញុំ​បាន​ឲ្យ​បុគ្គលិក​ជួយ​ដេរ​ជើង​ឲ្យ និង​ដាក់​សេរ៉ូម​មិន​យកលុយ​ពី​គាត់​ទេ ជា​គ្រូពេទ្យ​កុំ​មើល​ឃើញតែ​លុយ​ខ្លាំងពេក​»​។​

​ក្រោយពី​បានឃើញ​នូវ​ទង្វើ​ដ៏​មានចិត្ត​ធម៌​របស់​ម្ចាស់​មន្ទីរពេទ្យ​ខាងលើ បងប្អូន​នៅក្នុង​បណ្តាញ​សង្គម សម្តែង​នូវ​ការកោតសរសើរ​ថា​៖ «​ទឹកចិត្ត​ល្អ​ប្រពៃ​ណាស់ ស្រឡាញ់ និង​គោរព​ទឹកចិត្ត​គ្រូពេទ្យ​, អរគុណ​លោកគ្រូ​ចំពោះ​ទឹកចិត្ត​ដល់​ល្អ​មួយ​នេះ ពេទ្យ​មួយចំនួន​ខ្លះ​ខ្ញុំ​មិន​ចង់​យាយ​ទេ ពេលខ្លះ​ថា​អ្នក​អត់លុយ​ទៅ​គេ​មិន​ខ្វល់ តែ​ខ្លះទៀត​មាន​លុយ​ហើយ​អស់លោក​នឹង​គាត់​គៀបស៊ី​ទាល់តែ​អស់សាច់​លុយ បាន​និយាយថា​អស់​សមត្ថភាព រូ​ច​បញ្ជូនទៅ​ក្រៅប្រទេស ធ្លាប់​ជួប​ហើយ​, លើក​លោក​នឹង​បើ​គឹ​ត​ដូច​លោកគ្រូ​ពេទ្យ​ចឹ​ង មិនដឹង​ជា​ល្អ​យ៉ាងណាទេ​ពេទ្យ​ខ្លះ​ឃើញ​យើង​ខោ​មិន​ខោ​ចូលទៅ​សួរ មិន​ចង់​ឆ្លើយ​ទេ​ខ្ញុំ​សប្បាយចិត្ត​ជំនួស​ប្អូនប្រុស ដែល​លោកគ្រូ​ពេទ្យ​មិន​ឃើញតែ​លុយ “​អំពើ​ល្អ មិន​សាបសូន្យ​ទេ​”»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×