លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តមានជ័យ បានថ្លែងថា គិតត្រឹមម៉ោង ១៦:០០នាទីរសៀល ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ ដែលបានចាកចេញពីផ្ទះសម្បែងកាលពីអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្នុងចំណោមប្រជាជនក្នុងខេត្តឧត្តមានជ័យទាំងអស់ ៦៧ ៩២៤គ្រួសារ បានវិលត្រឡប់មកលំនៅដ្ឋានវិញ ហើយខ្លះបានចាប់ផ្តើមបើកទ្វារប្រកបរបរទទួលទានរៀងៗខ្លួន។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ទន្ទឹមនឹងនេះ ក៏នៅមានជនភៀសសឹកមួយចំនួននៅពុំទាន់វិលត្រឡប់ តួយ៉ាងជនភៀសសឹកជិត ៥ ០០០គ្រួសារ ស្មើនឹងជាង ១៧ ០០០នាក់ទៀត នៅបន្តការស្នាក់នៅក្នុងជំរំសុវត្ថិភាពទាំង៤ ក្នុងខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















