Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ប្រ​ធា​ធិបតី​ឥណ្ឌូនេស៊ី​រុះរើ​គណៈរដ្ឋមន្ត្រី​ដែល​បញ្ចប់​ព័ត៌មាន​នានា​ដែលមាន​ជាច្រើន​ខែ​

spot_img

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ បានប្រកាស​ពី​សមាជិក​ថ្មី​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​នៅ​ថ្ងៃ​អង្គារ​ទី ២២ ធ្នូ ដោយ​បញ្ចប់​នូវ​ព័ត៌មាន​ផ្សេង​ដែលមាន​ជាច្រើន​ខែ​ទាក់ទង​ទៅនឹង​ការដោះដូរ​គណៈរដ្ឋមន្ត្រី​នេះ​។​

​ក្នុងចំណោម​រដ្ឋមន្ត្រី​ថ្មី​រួមមាន​៖ ប្រធាន​ក្រុមការងារ​ស្តារ​សេដ្ឋកិច្ច​លោក ប៉ូ​ឌី ហ្គូ​ណា​ឌី សេដ​ឌី​គិ​ន (Budi Gunadi Sadikin) អភិបាលក្រុង សូ​រា​ប៉ា​យ៉ា (Surabaya), លោកស្រី ទ្រី រី​ស្មា​ហារី​នី (Tri Rismaharini) និង​លោក សាន់​ឌៀ​ហ្គា សា​លាស់​ហូដ​ឌី​ន អ៊ុន​ណូ (Sandiaga Salahuddin Uno) ដែលជា​គូប្រជែង​របស់​ប្រធានាធិបតី លោក ប្រា​ប៉ូ​វូ សា​បៀ​ន​តូ (Prabowo Subianto) ក្នុង​ឆ្នាំ ២០១៩ ។​

​លោក​សាដ​ឌី​គិ​ន (Sadikin) នឹង​ជំនួស​លោក ទ័​រ​រ៉ា​វ៉ាន់ អា​ហ្គូ​ស ពូ​តាំ​ប័​រ (Terawan Agus Putember) ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បន្ទាប់ពី​មានការ​រិះគន់​ជា​សាធារណៈ​ថា អ្នក​កាន់តំណែង​នេះ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កត់ត្រា​ពី​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រមាណ​ជាង ៦៧០.០០០ ករណី ដែលជា​ករណី​មួយ​ខ្ពស់បំផុត​នៅ​អាស៊ី​។ លោកស្រី រី​ស្មា​ហារី​នី (Mdm Rismaharini ជំនួស​លោក ជូ​លា​រី បា​ទូ​បា​រ៉ា (Juliari Batubara) ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សង្គម​។ លោក Batubara ត្រូវបាន​ចាប់ខ្លួន​កាលពី​ដើមខែ​នេះ ដោយ​ចោទប្រកាន់ថា​បានទទួល​ប្រាក់​ចំនួន ១,២ លាន​ដុល្លារ​អាមេរិក​ពី​អ្នកម៉ៅការ​ពីរ​នាក់​ដែលមាន​ភារកិច្ច​ចែកចាយ​ជំនួយ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​១៩​។ ដោយឡែក លោក Uno ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ទេសចរណ៍​ច្នៃប្រឌិត​ថ្មី​ជំនួស​លោក ហ្វី​នុត​តា​ម៉ា (Wishnutama Kusubandio) ។​

​លោក​វី​ដូ​ដូ​បាន​មានប្រសាសន៍ថា​៖«​ពិធី​តែងតាំង​នឹងត្រូវ​អនុវត្តតាម​ឆ​ន្ទះ​របស់​ព្រះ​នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃស្អែក (​ថ្ងៃ​ពុធ​) ។ លោក Muhammad Muhammadfi ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​នឹង​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ពី​លោក​អា​ហ្គូ​ស (Agus Suparmanto) ។​

​ទន្ទឹមនឹង​នេះដែរ​លោក យ៉ា​ហ្កា​ត ឆូ​លី (Yaqut Cholil Qoumas) នឹង​ក្លាយជា​រដ្ឋមន្ត្រី​កិច្ចការ​សាសនា​ថ្មី​ជំនួស​លោក Fachrul Razi ។ លោក Sakti Wahyu Trenggono អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បច្ចុប្បន្ន​នឹង​ជំនួស​លោក Edhy Prabowo ជា​រដ្ឋ​មន្ត្រីជលផល ដែល​ពីមុន​ត្រូវបាន​ចាប់ខ្លួន​នៅ​ចុងខែ​វិច្ឆិកា​ពីបទ​ចោទប្រកាន់ថា​បានទទួល​ប្រាក់​យ៉ាងហោចណាស់​ចំនួន ៣,៤ ពាន់​លាន​រ៉ូ​ពា (២៤០,០០០ ដុល្លារ​អាមេរិក​) ក្នុងករណី​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​បង្កង​។​

​ការរុះរើ​នេះ​បញ្ចប់​ការសង្ស័យ​នានា​ជាច្រើន​ខែ​បន្ទាប់ពី លោក ចូ​កូ វី​ដូ​ដូ ដែលជា​មេដឹកនាំ​ឥណ្ឌូនេស៊ី​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ បាន​ប្រាប់​រដ្ឋមន្ត្រី​របស់លោក​កាលពី​ខែមិថុនា​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្លាស់ប្តូរ​អ្វីៗ​ពីព្រោះ​អ្នកខ្លះ​មិនបាន​ធ្វើឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ឡើយ​។​

​បន្ទាប់មក​លោក ចូ​កូ វី​ដូ​ដូ បាន​អះអាងថា​ពួកគេ​ភាគច្រើន​កំពុងធ្វើការ​ហាក់ដូចជា​រឿង​ធម្មតា​។ គាត់​បាន​និយាយថា​នេះ​ធ្វើឱ្យ​គាត់​ខឹង​។ លោក​វី​ដូ​ដូ​ក៏បាន​រិះគន់​រដ្ឋមន្ត្រី​ទាំងនោះ​ផងដែរ​ចំពោះ​ការយល់ឃើញថា ការចំណាយ​របស់​រដ្ឋា​ភិ​បាល​មាន​ភាពយឺតយ៉ាវ​នៅ​ចំពោះមុខ​វិបត្តិ​រាតត្បាត​និង​សេដ្ឋកិច្ច​សកល​៕ CNA

spot_img
×