ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា៕
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរមិនឱ្យចូលរួមការប្រកួត
យោង៖ លិខិតលេខ០៣១/២០២៦ សណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលកីឡាកង យោពលខេមរភូមិន្ទ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់មេត្តាជ្រាបថា៖ ករណីស្នើសុំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ គឺកីឡាករ ២រូប ដែលជាយោធិនសរី មិន គោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសមាសភាព ដូចខាងក្រោម៖ ១- អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង ។ ២- នាយឯក អេ អាំម៉ារីនភូថង
កីឡាករគុនខ្មែរ កីឡាករគុនខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











