Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​និយាយថា​ខ្លួន​ប្រឆាំងនឹង​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​ទៅលើ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចិន​

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​ជំទាស់​ដាច់ខាត​ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន ៥៨ នៅក្នុង​បញ្ជី​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​យោធា​និង​បាន​ប្តេជ្ញា​ចាត់វិធានការ​ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​សហ​គ្រាស​ចិន​។​

​ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចិន​និង​រុស្ស៊ី​ដោយ​ដាក់​កម្រិត​ពួកគេ​ពី​ការទិញ​ទំនិញ​និង​បច្ចេកវិទ្យា​យ៉ាង​ទូលំទូលាយ​របស់​សហរ​ដ្ឋ​អាមេរិក​។​

​រដ្ឋបាល​លោក Trump កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចិន​និង​រុស្ស៊ី​ដែលមាន​ទំនាក់ទំនង​យោធា​ដែល​បាន​ហាមឃាត់​ដែល​រារាំង​ពួកគេ​មិនឱ្យ​ទិញ​ទំនិញ​និង​បច្ចេកវិទ្យា​ជាច្រើន​របស់​សហរដ្ឋអាមេរិក​។

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ជា​លើកដំបូង​កាលពី​ខែ​មុន​ថា ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​បានធ្វើ​សេចក្តីព្រាង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​វា​ភ្ជាប់​ទៅនឹង​យោធា​ចិន​ឬ​រុស្ស៊ី​ដែលជា​ព័ត៌មាន​ដែល​នាំមក​នូវ​ការរិះគន់​ពី​ទីក្រុង​ប៉េកាំង​។​

​បញ្ជី​ចុងក្រោយ​មិន​រាប់បញ្ចូល​ក្រុមហ៊ុន​សាជីវកម្ម​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ចិន (COMAC) ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ហុងកុង​របស់​ក្រុមហ៊ុន Arrow Electronics នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​និង​ក្រុមហ៊ុន​ធី​ធី​អាយ អ៊ីង ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស់​ដែលជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេឡិចត្រូនិក Berkshire Hathaway ។ ក្រុមហ៊ុន​ទាំងនោះ​ស្ថិតនៅក្នុង​បញ្ជី​ព្រាង​ដែល​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​មើលឃើញ​។​

​ទោះយ៉ាងណា​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​រចនា​យន្តហោះ​សៀង​ហៃ​ដែល​រចនា​ប្លង់​យន្តហោះ COMAC និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​សៀង​ហៃ​ដែល​ផលិត​យន្តហោះ COMAC ស្ថិតនៅក្នុង​បញ្ជី​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គា​រថា​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​នូវ​អ្វីដែល​ខ្លួន​ហៅថា​សកម្មភាព​ខុសឆ្គង​និង​ប្រ​ព្រឹ​ត្ដ​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​តាមរបៀប​ស្មើភាព​គ្នា​៕ រ័យ​ទ័​រ​

×