Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​ច្រានចោល​បណ្តឹង​ទាំង ២៣​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

​ភ្នំពេញ​៖ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងចំនួន២៣ ដោយហេតុថា អ្នកប្តឹងបានបោះបង់បណ្តឹងរបស់ខ្លួន ដោយមិនចូលរួមសវនាការ។ បណ្តឹងចំនួន២៣ គឺសំណុំរឿងលេខ​ ៣៩១/០៣៣/២០២០ ដល់លេខ៤១៣/០៥៥/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ា នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ខែធ្នូ ឆ្នាំ​២០២០ នៅ​អគារ «​ស​» វិមាន​រដ្ឋ​ចំការមន ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ពិនិត្យ និង សម្រេច​លើ​បណ្តឹង​ចំនួន ២៣ គឺ​សំណុំរឿង​លេខ​៣៩១/០៣៣/២០២០ ដល់ លេខ​៤១៣/០៥៥/២០២០ របស់​សមាជិក និង​ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ច្រានចោល​បណ្តឹង​ទាំង ២៣​នេះ ដោយហេតុថា អ្នកប្តឹង​បាន​បោះបង់​បណ្តឹង​របស់ខ្លួន ដោយ​មិន​ចូលរួម​សវនាការ ហើយ​សេចក្តីសម្រេច​នេះ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅ លើ​អំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×