Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មួយចំនួន ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តស្វាយរៀង រកឃើញ​នៅ​ផ្សារ​ក្រោលគោ ស្រុក​ស្វាយជ្រំ​

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តស្វាយរៀង ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ និង​ម្ហូបអាហារ នៅ​ផ្សារ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ៣៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ភាពមិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មួយចំនួន​រួមមាន​៖
– ពពុះសណ្តែក មាន​សារ​ធាតុគីមី បូរ៉ា​ក់ (Borax) ចំនួន ៧​គីឡូក្រាម​
– សរសៃ​គុយទាវ​ស្រស់ មាន​សារ​ធាតុគីមី បូរ៉ា​ក់ (Borax) ចំនួន ៩​គីឡូក្រាម​
– ទឹកដោះគោ​កូនក្មេង ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ២៤​ដប​។​

​បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ បានធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×