Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពុ​យ គា អ្នកកាសែត​ជើងចាស់ ៖ តើ​វ៉ាក់សាំង កូ​វីដ​១៩ អាច​បញ្ឈប់​ការ​រាតត្បាត​បាន​លឿន​ប៉ុណ្ណា​?

​ភ្នំពេញ​៖ ​លោក​ពុ​យ គា អ្នកកាសែត​ជើងចាស់ បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៣ ​ខែធ្នូ ឆ្នាំ​២០២០​នេះ​ដោយបាន​ដកស្រង់ ប្រភពពី WHO និង CDC ថា ​លទ្ធផល​នៃ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ពឹង​ផ្អែកលើ​កត្តា​ជាច្រើន រួមមាន​៖ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង តើ​គេ​អនុម័ត​ឲ្យ​ផលិត​និង​ចែកចាយ​លឿន​ប៉ុណ្ណា និង​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​។ អ្នកវិទ្យាសាស្ត្រ​ភាគច្រើន​បាន​រំពឹងថា ដូចជា​វ៉ាក់សាំង​ភាគច្រើន​ដទៃទៀត​ដែរ វ៉ាក់សាំង​កូ​វីដ​នឹង​មិនមាន​ប្រសិទ្ធភាព ១០០% ឡើយ ។ អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ដើម្បី​ជួយ​ធានាថា​វ៉ាក់សាំង​ណា​ដែល​បានអនុម័ត ត្រូវមាន​ប្រសិទ្ធិភាព​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺឆ្លង​រាលដាល តទៅទៀត ។

​លោក បាន​បន្តទៀតថា តើ​វ៉ាក់សាំង​កូ​វីដ​១៩ នឹង​ផ្តល់​ការការពារ​រយៈពេល​វែង​ដែរឬទេ​?
​វា​ហាក់ដូចជា​ឆាប់​ពេក​ណាស់​ក្នុងការ​អះអាងថា​តើ​វ៉ាក់សាំង​កូ​វីដ​១៩ នឹង​ផ្តល់​ការការពារ​រយៈពេល​វែង​ឬ​អត់ ព្រោះ​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​ឆ្លើយ​សំណួរ​នេះ ។ ទោះជា​យ៉ាងណា វា​ជាការ​លើកទឹកចិត្ត​មួយ​ដែលមាន​ទិន្នន័យ​បានបង្ហាញ​ថា​មនុស្ស​ភាគច្រើន​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ មាន​ភាពស៊ាំ​យ៉ាងហោចណាស់​មួយរយៈ​នៃ​ការការពារ​ប្រឆាំងនឹង​ការឆ្លង​ឡើងវិញ ទោះបីជា​យើង​នៅតែ​សិក្សា​ដើម្បី​ឲ្យ​ដឹងថា​ការការពារ​នេះ​ខ្លាំង​ប៉ុណ្ណា ហើយ​វា​មាន​រយៈពេល​ប៉ុន្មាន ។
វ៉ាក់សាំង​កូ​វីដ​១៩ ភាគច្រើន​ដែល​កំពុង​ត្រូវបាន​សាកល្បង​ឬ​ពិនិត្យឡើងវិញ​តម្រូវ​ឲ្យ​ប្រើ​ចំនួន​ពីរ​ដូ​ស​ដើម្បី​មាន​ថាមពល​គ្រប់គ្រាន់​និង​ប្រសិទ្ធភាព ។ ជាធម្មតា​វា​ត្រូវ​ចំណាយពេល​ពីរ​បី​សប្តាហ៍​សម្រាប់​រាងកាយ​ដើម្បី​បង្កើត​ភាពស៊ាំ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង ។ នោះ​មានន័យថា​វា​អាចទៅរួច​ដែល​មនុស្ស​ម្នាក់​អាច​ឆ្លង​វីរុស​ដែល​បណ្តាលអោយ​កើត​ជំងឺ​កូ​វីដ​១៩ នៅមុន​រឺ​ក្រោយពេល​ចាក់​វ៉ាក់សាំង​ហើយ​ធ្លាក់ខ្លួន​ឈឺ ។ នេះ​ដោយសារតែ​វ៉ាក់សាំង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ការពារ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×