Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ចិញ្ចឹម​ទា​នៅ​ស្រុក​បរិបូ​ណ៍​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម ដើម្បី​លក់បាន​តម្លៃ​សមស្រប​តាម​តម្រូវការ​ទីផ្សារ និង បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ

spot_img

​កំពង់ឆ្នាំង ​៖ មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទាយក​ស៊ុត​ចំនួន​៣​កន្លែង នៅ​ស្រុក​បរិបូ​ណ៍​ក្នុង​គោល បំណង ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ចិញ្ចឹម​ដល់​អ្នក​ចិញ្ចឹម​ទា​, សួរសុខទុក្ខ​ពី​បញ្ហា និង​លើកទឹកចិត្ត​កសិករ​ចិញ្ចឹម​ទា​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម និង​លក់បាន​តម្លៃ​សមស្រប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ។​

​យោងតាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី​២៣ ខែធ្នូ​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ដឹកនាំ​ដោយ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ បាន​សហការ​ជាមួយ​ពេទ្យសត្វ​ស្រុក​បរិបូ​ណ៍ បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទាយក​ស៊ុត​ចំនួន​៣​កន្លែង នៅ​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ពិនិត្យមើល​ទីតាំង​ទី​១​នៅ​កសិដ្ឋាន ម៉ៅ សុ​ភី នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ មាន​ទា​ពង​សរុប​ចំនួន ១៣ ០០០​ក្បាល ទី​តាំ​ទី​២​នៅ​កសិដ្ឋាន ពន្លក ភូមិ​តាប៉ាង ឃុំ​ចក មាន​ទា​ពង​សរុប​ចំនួន ៥ ០០០​ក្បាល និង​ទី​តាំងទី​៣​នៅ​កសិដ្ឋាន ពេជ្រ ចាន់​ធី ភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ មាន​ទា​ពង​សរុប​ចំនួន ៥ ០០០​ក្បាល ក្នុង​គោលបំណង ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ចិញ្ចឹម​ដល់​អ្នក​ចិញ្ចឹម​ទា​, សួរសុខទុក្ខ​ពី​បញ្ហា និង​លើកទឹកចិត្ត​កសិករ​ចិញ្ចឹម​ទា​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម ដើម្បី​រួមចំណែក​ក្នុង​ការផលិត​ស្បៀង​សម្រាប់​បរិភោគ និង​លក់បាន​តម្លៃ​សមស្រប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ អំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​ដោយសារ​ជម្ងឺ Covid-19 ។

​ដោយឡែក ទាក់ទង​ទៅនឹង​ពី​តម្លៃ​ស៊ុតទា​វិញ គឺ​តម្លៃ​បោះ​ដុំ​លើ​ទីផ្សារ​លក់បាន​តម្លៃ ៣៥០​រៀល ក្នុង​មួយ​គ្រាប់ និង​លក់រាយ លក់បាន​តម្លៃ ៤៥០ រៀល​ក្នុង​មួយ​គ្រាប់​។ ការធ្លាក់​តម្លៃ​ចុះ​បន្តិច​ដោយសារ​មូលហេតុ​៖ ស្ថានភាព​បច្ចុប្បន្ន​ត្រី​សំបូរ​ជាង​ខែ​មុនៗ​ដែល​កសិករ​អាច​រក​បាន​នៅតាម ស្រែ ទឹក អូរ បឹង និង​ទន្លេសាប មក​បរិភោគ និង​ស្ថានភាព​ជម្ងឺ​កូ​វិត​១៩ ក្នុង​ព្រឹត្តិ​ការជាប់ៗ​គ្នា ៣​វិច្ឆិកា និង​២៨​វិច្ឆិកា បាន​កាត់បន្ថយ ការធ្វើ​ចរាចរណ៍​មនុស្ស និង​មធ្យោបាយ​ដឹកជញ្ជូន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×