ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ -១៩ (ជុំទី៧ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០)។
រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី៧ ក្នុងគោលបំណង ទី១៖ បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ និងទី២៖ បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩។
បើតាមសេចក្តីប្រកាសព័ត៌មាន ការអភិវឌ្ឍវ៉ាក់សាំងមានវឌ្ឍនភាពជាវិជ្ជមាន ហើយប្រទេសមួយចំនួនបាននិងកំពុងចរចា និងសម្រេច ធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួនទៀត រួមទាំងកម្ពុជាផងនោះ បាននិងកំពុងគិតគួរពិចារណា, ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា និងកំណត់ ប្រភពនៃការផ្គត់ផ្គង់វ៉ាក់សាំងពីសំណាក់ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពី អង្គការសុខភាពពិភពលោក (WHO) អំពីសុវត្ថិភាព , គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងទាំងនោះ ។ ជាមួយនឹងភាពមិនទាន់ច្បាស់លាស់ ១០០% នៃសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងដែល ផលិតដោយក្រុមហ៊ុនផ្សេងៗពីគ្នា, លទ្ធភាពនៃការផលិតវ៉ាក់សាំង , ការដឹកជញ្ជូន និងទុកដាក់វ៉ាក់សាំងនៅមាន កម្រិត, ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យខ្ពស់នៅឡើយ ។ ម្យ៉ាងវិញទៀត ទោះបីជាមានវាក់ សាំងបង្ការក៏ដោយ ក៏មិនមែនមានន័យថា យើងទាំងអស់គ្នាអាចវិលត្រឡប់ទៅប្រក្រតីភាពវិញក្នុងរយៈពេលដ៏ខ្លីបានឡើយ ។ ជាក់ស្តែង , ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ មកដល់ពេលនេះ កម្ពុជាបានគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទោះបីជាមានព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាការឆ្លងចូលដល់កម្រិតសហគមន៍ជាលើកទី ១ នាពេលថ្មីៗ នេះក៏ដោយ ។ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូងនេះ បានបណ្តាលឱ្យប្រជាជនមានក្តី ព្រួយបារម្ភ ក៏ដូចជាភាពភ័យខ្លាចចំពោះមេរោគដ៏កាចសាហាវនេះយ៉ាងខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៃការរីករាលដាលនៃជំងឺនេះ និង ព្យាយាម កុំឱ្យជំងឺនេះរាតត្បាតចូលក្នុងសហគមន៍ដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន។ ជាលទ្ធផល, គិតមកដល់ពេលនេះ កម្ពុជាគ្មានករណីស្លាប់ ឬ ឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រមទាំងមិន មានការបិទជាតំបន់ ឬប្រទេសទាំងមូល នោះឡើយ ។
បន្ទាប់ពីបានពិនិត្យ, ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោតទាំងក្នុងក្របខ័ណ្ឌសកលលោក បន្ថែម ជុំទី ៧ ក្នុងគោលបំណង (១) , តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ . បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដី១៩ ក៏ដូចជាទ្រទ្រង់ និងស្ការអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ -១៩ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ ដំណាក់កាល ដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩ ។
ក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយ គ្រប់តួអង្គពាក់ព័ន្ធ និងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម វិធានការជុំទី ៧ ត្រូវបានរៀបចំឡើង និងរួមមាន ដូចជា ១៖ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ២៖ វិធានការបន្តជួយវិស័យអាកាសចរណ៍ ៣៖ វិធានការជួយរោងចក្រ, សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិត ៤៖ វិធានការទ្រទ្រង់កំណើន ៥៖ ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) និង៦៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ