Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០ នេះ តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ ជាង ១០% ដោយសារ​កត្តា​ទាំងនេះ​

spot_img

​ភ្នំពេញ​៖ ខណៈ​ឆ្នាំ​២០២០​នេះ មានការ​ប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​កម្ពុជា ទទួលរង​សម្ពាធ​អាកាសធាតុ​ចុះ​ត្រជាក់​មួយរយៈ និង​ការ​រាតត្បាត​ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​ផង​នោះ ធ្វើឱ្យ​រោងចក្រ និង​សហគ្រាស​មួយចំនួន នៅ​កម្ពុជា បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្តោះអាសន្ន ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី ក្នុង​ឆ្នាំ​២០២០ នេះ បាន​ធ្លាក់ចុះ​ជាង​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ ដែលមាន​តម្រូវការ​ខ្ពស់ ។

​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ ១០​ភាគរយ​។ អគ្គិសនី​ដែលមាន​បច្ចុប្បន្ននេះ គឺ​លើសពី​តម្រូវការ​ទៅហើយ ដោយសារ​មាន​រោងចក្រ​សហគ្រាស​មួយចំនួន បាន​ផ្អាក​ដំណើរ​អាជីវកម្ម​ពី​វិ​បិ​ត្ត​ជំងឺ​កូ​វីដ​១៩ ដែល​បញ្ហា​នេះ មិនមែន​តែមាន​នៅ​កម្ពុជា​យើង​នោះទេ វា​គឺជា​បញ្ហា​សកល ដែល​ប្រទេស​នានា​ក៏​ទទួលផល​ប៉ះពាល់​ពី​វិ​បិ​ត្ត​នេះ​ផងដែរ​។ ទន្ទឹមគ្នានេះ សមត្ថភាព​អគ្គិសនី​ផ្ទុក ប្រើប្រាស់​នៅ​កម្ពុជា មានការ​កើនឡើង មិនមាន​អ្វី​ជាការ​ខ្វះខាត​នោះទេ សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​” ។​

​សូម​ជម្រាប់​ផងដែរ​ថា សម្រាប់​ឆ្នាំ​២០២០ នេះ គម្រោង​រោងចក្រ​អគ្គិសនី​ជាច្រើន​បាន​ដាក់ឱ្យ​ដំណើរការ និង​បញ្ចប់​ទៅតាម​ការគ្រោងទុក ដោយ​មិនមាន​គម្រោង​ណាមួយ ទទួលរង​នូវ​ផលប៉ះពាល់​នោះទេ​។ គម្រោង​វិនិយោគ​លើ​វិស័យ​អគ្គិសនី នៅ​កម្ពុជា បានដាក់​ឱ្យ​ដំណើរ​ជាច្រើន​កន្លែង ដែល​រួមមាន​គម្រោង​អគ្គិសនី​ដុត​ធ្យូងថ្ម នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គម្រោង​ថាមពល​ស្អាត​សូ​ឡា​ជាដើម ដែល​គម្រោង​អ​គិ្គ​ស​នី​ទាំងនេះ​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការប្រើប្រាស់​អគ្គីសនី ដែល​ប​ច្ច​ប្បន្ន​នេះ ស្ទើ​តែ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់​ជាច្រើន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×