Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ហ៊ុនសែន សូម​ថែរក្សា​សុវត្ថិភាព​សុខភាព​ក្នុង​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស​( Christmas)

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សារ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ថ្ងៃទី​២៥ ខែធ្នូ នេះ​ជា​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស​(Christmas) ដែលជា​បុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​អ្នក​គ្រី​ស្ទ​បរិស័ទ (Christian)​។ ដោយសារ​ប្រទេស​យើង​កំពុងតែ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដូច្នេះហើយ​បងប្អូន​គ្រី​ស្ទ​បរិស័ទ​យើង​មិនបាន​ប្រារព្ធ​ពិធី​នេះ​ឲ្យ​បាន​អធិក​អ​ធ័​ម​នោះទេ ប៉ុន្តែ​គឺ​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមទៀតថា សូម​ជូនពរ​បងប្អូន​គ្រី​ស្ទ​បរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស មាន​សុខ​ភាពល្អ ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លង​កូ​វីដ ១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹ​ល ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព ហើយ​ចំពោះ​បងប្អូន​កូនក្មួយ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សូម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×