Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង​សុបិន​ឃើញ​អូន​ម្តង​ទៀតហើយ (​លើក​ទី​5)! បង​ធ្វើខ​ជើង​ជ្រូក​ដាក់​ម្រេច​ច្រើន ឥលូវ​ឆ្អិន​ហើយ អូន​ឆាប់​ញ៉ាំ​ណា អូន​ចូលចិត្ត​ញ៉ាំ​របស់​ហឹរ​…

​ប្រិយមិត្ត​មួយចំនួនធំ​បាន​ជ្រាប​ហើយ ពី​គូស្នេហ៍​មួយគូ​ដែល​គ្រប់គ្នា​ចាត់ទុកថា​ជា​ស្នេហ៍​ស្មោះ​មាន​ពិត​ក្នុង​លោក នោះ​គឺ​នៅពេលដែល​បុរស​ជា​ប្តី​ដ៏​ល្អ​កម្រ​រក​ម្នាក់ តែងតែបាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​បង្ហាញ​ពី​ទំហំ នៃ​សេចក្តីស្រឡាញ់​ឥត​គណនា និង​ការលើកសរសើរ​គ្រប់ពេល ក្រោយ​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្លួន បាន​លាចាក​លោក​ទាំង​នៅ​វ័យក្មេង​ដោយសារ​ជំងឺ​បេះដូង ខណៈពេល​សម្រាលកូន ប៉ុន្តែ កូន​របស់​ពួកគេ​ត្រូវបាន​គ្រូពេទ្យ​ជួយសង្គ្រោះ​រួចផុត​គ្រោះថ្នាក់​។​

​ដោយឡែក ថ្មីៗ​នេះ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ បុរស​ជា​ប្តី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sothon Huot បាន​បង្ហោះ​សារ​មួយទៀត ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម​ឃើញ​ហើយ​សែន​រំជួលចិត្ត និង​អាណិត​ស្រណោះ​ដល់​រូបគាត់​ជាខ្លាំង ដោយ​ក្នុងនោះ​គាត់​បាន​សរសេរ​រៀបរាប់ថា​៖ «​បង​ធ្វើខ​ជើង​ជ្រូក​ដាក់​ម្រេច​ច្រើន ឥលូវ​ឆ្អិន​ហើយ អូន​ឆាប់​ញ៉ាំ​ណា អូន​ចូលចិត្ត​ញ៉ាំ​របស់​ហឹរ​…​។​

​យប់មិញ​បង​សុបិន​ឃើញ​អូន​ម្តង​ទៀតហើយ (​លើក​ទី​5) គឺ​បង​ឡើង​ទៅយក​គ្រឿង​សម្រាប់​អូន ហើយ​មកវិញ​ល្ងាច​ហើយ អូន​បិទ​កន្លែង​លក់​ហើយ ។ បង​មកដល់​បើកទ្វារ បង​ឃើញ​អូន​កំពុងតែ​រៀបចំ​គ្រឿង​ទុកដាក់​ដូច​សព្វដង បង​ឈរ​មើល​សប្បាយចិត្ត​ហើយ ។​

​មួយសន្ទុះ​អូន​ក៏​និយាយថា “​ហើយ​បង​នៅ​ឈរ​ធ្វើ​អី​ទៀត មិន​ចូលមក​រៀបចំ​មក មុខ​ញញឹម​ធ្វើ​មើល​តែ​បែក​គ្នា​យូរ​ទើបតែ​បាន​ជួប​ចឹ​ង គ្រាន់តែ​ទៅយក​គ្រឿង​ឲ្យ​អូន​សោះ បែក​មិន​បានដែរ យ៉ាប់​មែន​ធន​” ។​

​បង​សួរ​អូន​ថា ល្ងាច​ទៅ​Aeon​អត់​? (​ព្រោះ​អូន​ចូលចិត្ត​ដើរ​លំហែ​អារម្មណ៍​)​អូន​ឆ្លើយថា អត់​ទេ​! អត់​ស្រួលខ្លួន ចង់ទៅ​ផ្ទះ​ដេក​អោប​អ្នកខ្លះ​វិញ (​មុខ​អូន​ញញឹម​)…..​បង​ក៏​ដឹងខ្លួន ប្រពន្ធ​ជាទី​ស្រឡាញ់ Soknath Darasina»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×