លោកពូទីន ធ្លាប់និយាយថា ចំណេះដឹងនយោបាយដំបូងរបស់លោក គឺរៀនសូត្រពីអតីតសពចៅហ្វាយក្រុង Peterburg។
Ksenia Sobchak ជាកូនស្រីរបស់លោក Anatoly Sobchak គ្រូបង្រៀននយោបាយឲ្យប្រធានាធិបតីពូទីន និងឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី ដែលប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៨ ។ អ្នកជំនាញការជាច្រើនវាយតម្លៃថា លោកពូទីននឹងដណ្តើមយកជ័យជំនះបានយ៉ាងងាយស្រូលក្នុងការបោះឆ្នោតលើកនេះ ។
Ksenia គឺជាអ្នកកាសែតសេរីម្នាក់ បានចូលរួមក្នុងក្រុមប្រឆាំង ហើយនាងបានប្រាប់ថា “នាងនឹងប្រឆាំងគ្រប់បេក្ខភាព”ទាំងអស់ ។
Ksenia និយាយថា ១៧ឆ្នាំ បានកន្លងផុត ពលរដ្ឋរុស្ស៊ីនៃជំនាន់ថ្មីបានធំធាត់ឡើង ហើយចង់ឃើញនូវរឿងរ៉ាវថ្មីនៃប្រទេសជាតិរបស់ខ្លួន។ ប៉ុន្តែអ្នកវិភាគវាយតម្លៃថា Ksenia បានត្រឹមដើរតួនាទីប្រៀបដូចជាមនុស្សគាំទ្រលោកពូទីនម្នាក់ ហើយសកម្មភាពរបស់នាងគឺដើម្បីបំបែកបំបាក់បណ្តាគណបក្សប្រឆាំង ។
Ksenia ប្រកាសថា នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅខែ៣ ឆ្នាំក្រោយ
ម្យ៉ាងទៀតKsenia ពុំឃើញបង្ហាញសកម្មភាពប្រឆាំងលោក ពូទីន ដោយចំហឡើយ ដោយគ្រាន់តែប្រមូលផ្តុំលើកឡើងអំពីបញ្ហាផ្សេងៗរបស់ប្រទេសជាតិ នាងនិយាយថា នាងជួបលោកពូទីន នៅថ្ងៃទី១៨ ខែ១០ ហើយធ្វើកិច្ចសម្ភាសន៍ប្រធានាធិបតីកំពុងកាន់អំណាចរូបនេះ។ នាងថា ខណៈពេលដែលខ្លួនបានប្រាប់លោកពូទីនថា នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធីបតីនោះ “លោកពូទីនហាក់ដូចជាមិនសប្បាយចិត្ត”។
គួររំលឹកឡើងវិញថា លោក Anatoly ជាអតីតចៅហ្វាយក្រុង Peterburg នៅអំឡុងឆ្នាំ ១៩៩០ ហើយលោកពូទីនជាចៅហ្វាយរងក្រុងនេះ ។ លោកប្រធានាធិបតីពូទីនតែងនិយាយថា នយោបាយសំខាន់ៗរបស់លោក គឺរៀនសូត្របានពីលោក Anatoly-បានទទួលមរណៈភាពនៅឆ្នាំ២០០០៕