Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​អធិបញ្ជា​ទៅ​ព្រះរាជអាជ្ញា ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ

​ភ្នំពេញ​៖ នៅ​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិបញ្ជា​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​។​

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ជម្រាប​មក​ឯកឧត្តម ចឹ​ង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សំណើ​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយយោង​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​២៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម កើត រិ​ទ្ធ បាន​បញ្ជាក់ថា តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាប ឯកឧត្តម​ព្រះរាជអាជ្ញា ជ្រាបថា ឈ្មោះ សម រង្ស៊ី បាន​បង្ហោះ​សារ​តាមរយៈ​គណនី ហ្វេ​ស​ប៊ុ​ក របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសា​ថា “… ឥឡូវនេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿងនេះ ហើយ​គាត់​ត្រៀម​សងលុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់ មាន​ទាំង​ស្តេច​ទីងមោង​ផងដែរ​”​។ ខ្លឹមសារ​នៃ​សារ​ដែល​ឈ្មោះ សម រង្ស៊ី បាននិងកំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយបាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​។ ទង្វើ​នេះ​គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​
​នៃ​មាត្រា​៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។

​យោងតាម​មាត្រា​២៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌​សូម ឯកឧត្តម​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ខាងលើ ដោយ​អនុវត្ត​ស្របតាម​នីតិវិធី​ជា​ធរមាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×