Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ខ្លួនពេលឃើញគេទូទាត់ថ្លៃអាហារដោយ… សំរាម?

ជំនួសឲ្យការទូទាត់អាហារដោយសាច់ប្រាក់ គោលការណ៍តែ 1-0-2 របស់ហាង Methane ស្ថិតនៅ Semarag ឥណ្ឌូណេស៊ី គឺយកតែ… សំរាម។ ប្លែកពីហាងដទៃ ដែលតែងជ្រើសយកកន្លែងល្អ មានមនុស្សអ៊ូអរ ព្រមទាំងទិដ្ឋភាពទាក់ភ្នែក…។

ប៉ុន្តែហាង Methane Gas បែរជាមានទីតាំងដ៏ “ចម្លែកប្លែកគេ” គឺស្ថិតនៅក្បែរទីលានចាក់សំរាម Jatibarang -កន្លែងរស់នៅរបស់ប្រជាជនក្រីក្ររស់នៅពឹងពាក់នឹង…សំរាម។ ពួកគេកកាយយកសំណល់ជ័រ ឬកញ្ចក់ទៅលក់អេតចាយ។

ហាងចម្លែកនេះកើតឡើងដោយការមូលមតិរវាងប្តីប្រពន្ធ ២នាក់ គឺ Sarimin និង Sugatmi ដែលជា “ជើងចាស់” មានអតីតកាល ៤០ឆ្នាំ ប្រកបរបររើសអេតចាយ។ យ៉ាងនេះឯងទើបគាត់យល់ដឹងពីទុក្ខវេទនារបស់អ្នករើសអេតចាយ ដែលរកលុយ១ថ្ងៃៗ បានយ៉ាងលំបាកវេទនា។

មូលហេតុយ៉ាងខ្លីគឺពួកគាត់ទាំង ២ ចង់ជួយដល់អ្នកទាំងនោះ។ ហេតុនេះហាងរបស់ពួកគាត់ប្រព្រឹត្តទៅដូចជាកន្លែងប្រមូលទិញសំរាម។ អ្នករើសសំរាមយករបស់របរមកថ្លឹង ហើយពិសារបាយ ប្រសិនបើសល់លុយម្ចាស់ហាងនឹងអាប់ជូនវិញ។ ម្ហូបអាហារគឺសាមញ្ញ តែថោក និងមានកន្លែងសម្រាប់មនុស្ស ៣០នាក់អង្គុយបរិភោគបាយបាន។

គាត់ទាំង២ តែនិយាយថា ៖ ពុំមែនខ្ញុំជួយពួកគេទេ តែគឺជួយដល់ខ្លួនឯងផងដែរ!។

សំរាម ! សូមគោរព “អ្នក” ព្រោះតែ “អ្នក” បានជួយមនុស្សរយនាក់អាចបន្តជីវិតលើលោកិយនេះបាន៕ ចន្ទ្រា

×