Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញពងអណ្តើកហ្លួងចំនួន០១សំបុក នៅប្រព័ន្ធព្រែកស្រែអំបិល

spot_img

ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល ជលផល អង្គការ WCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន១សំបុកមានពងចំនួន១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើាមការផ្សព្វផ្សាយរបស់អង្គការ WCS ដែលបានផ្សព្វផ្សាកាលពីថ្ងៃម្សិលមិញ។

សមាជិកសហគមន៍ចំនួន៤នាក់បាន និងកំពុងយាមសំបុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ បើតាមការបញ្ជាក់ពីអង្គការ​ វាគឺជាសំបុកអណ្តើកហ្លួង ទី១ដែលរកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើក​ទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។

អង្គការ WCS បានឲ្យដឹងថា​ ចាប់ពីពេលនេះរហូតដល់ខែមីនា គឺជារដូវការ ពងកូនរបស់សត្វអណ្តើកហ្លួង ដូច្នេះហើយក្រុមអ្នកអភិរក្សកំពុង តែស្វែងរកទីតាំងសំបុកពងកូនរបស់ពួកវា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×