Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម មាន​អ៊ីចឹង​ទៀត​! ក្រោយ​ផ្ទុះ​រឿង​សន្តិសុខ ABA រក​វាយ​ក្បាល​អតិថិជន​១​អាយកូម និង​ចំតិត​គូទ​ដាក់​យ៉ាង​ឈ្លើយ ស្រាប់តែ​អតិថិជន​ម្នាក់ទៀត​បញ្ចេញ​ឲ្យ​ដឹងថា​…

​ភ្នំពេញ : ប្រិយមិត្ត និង​មហាជន​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម បានទទួល​ជ្រាប និង​មានការ​ហួសចិត្ត​ជាខ្លាំង​រួចហើយ ទាក់ទង​នឹង​ហេតុការណ៍​នៃ​ករណី​ជម្លោះ​បង្ក​ការភ្ញាក់ផ្អើល រវាង​ពូ​សន្តិសុខ​ធនាគារ ABA និង​បុរស​ជា​អតិថិជន​ម្នាក់ ដែល​បាន​ចូលទៅ​ដាក់​លុយ​ក្នុង​ធនាគារ​នេះ​។​

​រឿងហេតុ​នេះ​ផងដែរ ដែល​ឈានដល់​អតិថិជន​រូបនោះ សម្រេចចិត្ត​ថត​យកមក​បង្ហោះ​ឲ្យ​មហាជន​បានឃើញ​បែបនេះ គឺ​ដោយសារតែ​រូបគាត់​ហាក់​មានការ​ក្តៅក្រហាយ​ចំពោះ​ពូ​សន្តិសុខ​នោះ​យ៉ាងខ្លាំង ព្រោះ​ក្រោយពី​បាន​ឲ្យ​ខ្លួន​ពាក់​ម៉ាស់​បាន​ត្រឹមត្រូវ ក៏​ស្រាប់តែ​បាន​បង្ក​ជាស​ម្តី​គំរោះគំរើយ​សម្លុត​ដាក់ខ្លួន​ដូចជា​ថា «​ចូល ឬ មិន​ចូល បើ​មិន​ចូល​លែង​ឲ្យ​ចូល​ឥឡូវ​ហើយ​» និង​បន្ទាប់មក ក៏​រក​វាយ​ក្បាល​គាត់​១​អាយកូម​ទៀតផង​។ នេះ​បើតាម​សម្តី​របស់​អតិថិជន​បាន​និយាយ​នៅក្នុង​វីដេអូ​។​

​តែ​ទោះយ៉ាងណា យើង​ក៏​ពុំបាន​ដឹងថា​ភាគី​ទាំងពីរ បាន​ប៉ះពារ​សម្តី​គ្នា​លើសពីនេះ ឬ​យ៉ាងណា​នោះ​។ ប៉ុន្តែ អ្វីដែល​មហាជន​ជាច្រើន​មានការ​ហួសចិត្ត​នោះ គឺថា​ត្រង់​ថា​ពូ​សន្តិសុខ​រូបនេះ មិនគួរណា​បញ្ចេញ​ឥរិយាបទ​ដ៏​មិនមាន​សេចក្តីថ្លៃថ្នូរ «​ចំតិត​គូថ​» ដាក់​អតិថិជន​ជា​គូ​ជម្លោះ​បែបនេះ​សោះឡើយ ដែល​ធ្វើ​ឲ្យ​ភ្នែក​មហាជន​មើលឃើញថា នេះ​ជា​សកម្មភាព​ដ៏​ឈ្លើយ​ណាស់​ចំពោះ​អតិថិជន ក្នុងនាម​ជា​បុគ្គលិក​របស់​ធានា​គារ​ដ៏​ធំ​មួយ​នេះ​។​

​តែ​អ្វីដែល​យើង​គ្រប់គ្នា​នឹកស្មាន​មិន​ដល់ និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​នោះ គឺ​ក្រោយពី​រឿងនេះ​បាន​ផ្ទុះឡើង​បង្ក​ឲ្យ​មានការ​រិះគន់ គេ​ក៏​ស្រាប់តែ​បានឃើញ​អតិថិជន​ដែល​ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​គ្នា​នេះដែរ បាន​ចូល​ខ​មិន​ប្រាប់​ឲ្យ​ដឹង​ផងដែរ​។ ក្នុងនោះ​គណនី​មួយ​ឈ្មោះ «​ព្រហ្ម សិទ្ធិ​កល្យាណ​» បានលើកឡើង​បែបនេះ​ថា​៖ «​សន្តិសុខ​ធាន​គារ ABA សំដី​ពួកគាត់​ឡូយៗ​ណាស់ នៅ​ផ្លូវ​ជិត​ស្តុ​ប​ផ្សារ​ដី​ហុយ ក៏​ចឹ​ង​ដែរ​»​។ គណនី​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ «​បើ​នៅ​ផ្លូវ​អូ​បែកក្អម​វិញ ពេល​យើង​ចូល​ដាក់​លុយ​មួយ​១​ភ្លែត ចត​ម៉ូតូ​មុខ​ធនាគារ​ហ្នឹង​មិន​ស្រួល ស្តីថា​ឲ្យ​យើង​ប៉ាច់ៗ គ្មាន​ចេះ​ប្រាប់ ឬ និយាយ​ឲ្យ​ស្រួល​ទេ សំដី​ត្រឹម​សន្តិសុខ​សោះ​ថ្លោស​ម្លឹ​ងៗ​ហើយ ចុះ​ទម្រាំ​ក្លាយជា CO វិញ មិនដឹង​យ៉ាងណាទេ អតិថិជន​ខ្ចីលុយ​ហ្នឹង​»​។​

​តាមរយៈ​ការលើកឡើង​របស់​អតិថិជន​ខាងលើនេះ​ផងដែរ គេ​ក៏​សូមអ្នក​គ្រប់គ្រង​ធនាគារ​មិនថាតែ ABA ឬ ធនាគារ​ដទៃ សូម​ពិនិត្យមើល និង​អប់រំ​ណែនាំ​បុគ្គល​របស់ខ្លួន​ឲ្យ​ចេះ​គោរព និង​ក៏​ដូច​បង្ហាញ​កាយវិការ សម្តីសំដៅ​ប្រកបដោយ​សុជីវធម៌​ថ្លៃថ្នូរ ទៅកាន់​អតិថិជន​ផង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×