Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម​ហ៊ុន ម៉ា​នី ៖ ស្នាមញញឹម​កូនៗ​បានទទួល​កាដូ និង​អាហារ​ក្នុងឱកាស​បុណ្យ​ណូអែល បានបង្ហាញ​ពី​ក្តីសប្បាយ​រីករាយ និង​សេចក្តីសុខ​របស់​កូនៗ​

​ភ្នំពេញ​៖ ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ស្នាមញញឹម​កូនៗ​បានទទួល​កាដូ និង​អាហារ​ក្នុងឱកាស​បុណ្យ​ណូអែល បានបង្ហាញ​ពី​ក្តីសប្បាយ​រីករាយ និង​សេចក្តីសុខ​របស់​កូនៗ
​បើទោះជា​យើង​មិនអាច​ជួបជុំគ្នា​ដោយផ្ទាល់ ប៉ា​ម៉ាក់ និង​បងៗ​សូម​ផ្ញើ​ក្តី​នឹក រ​ឮ​ក និង​ការសាកសួរ​សុខទុក្ខ​តាមរយៈ​កាដូ​នេះ​ទៅដល់​កូនៗ​ផង​។​

​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​នៃ​អង្គការ ផ្ទះបាយ​កុមារ​ទាំងអស់​ដែល​បាន​ជួយ​សម្របសម្រួល​ចុះ​ចែក​កាដូ​ដល់ទី​លំនៅ​កូនៗ ។​

​ជា​រៀងរាល់ឆ្នាំ ពួកយើង​តែងតែបាន​ជួបជុំគ្នា​ចែករំលែក​ក្តី​ស្រឡាញ់ និង​ភាពសប្បាយ​រីករាយ​ជាមួយ​កូនៗ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​។ ឆ្នាំនេះ​ដោយសារ​ជំងឺ​កូ​វីដ ១៩ មិនទាន់​សាប​រលត់​បាត់អស់ បានធ្វើឱ្យ​យើង​មិនអាច​រៀបចំ​កម្មវិធី​ជួបជុំគ្នា​បាន​។ ប៉ា​ម៉ាក់ និង​បងៗ​ទាំងអស់គ្នា​មាន​សេចក្តី​នឹករឭក​ដល់​កូនៗ​ទាំងអស់គ្នា​យ៉ាងខ្លាំង ហើយ​ពិតជា​ចង់​ជួបគ្នា​ឆាប់ៗ​នេះ​ណាស់​។​

​ទោះជា​យ៉ាងណាក្តី ប៉ា​ម៉ាក់ និង​បងៗ​ក៏បាន​រៀបចំ​កាដូ និង​អាហារ​ចែក​ដល់​កូនៗ​នៅតាម​កន្លែង​រស់នៅ​ផងដែរ​។ ប៉ា​ម៉ាក់​សង្ឃឹមថា​កូនៗ​នឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​ចូលឆ្នាំ​សកល​ខាងមុខនេះ​។​
​សូម​កូន​ទាំងអស់គ្នា​ថែរក្សា​សុខភាព អនុវត្ត​វិធាន​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​ផ្សេងៗ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×