Friday, July 8, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​រលូន​ត្រូវ​តាម​គំរោង​សម្រេចបាន​ស្នាដៃ​ល្អ​ច្រើន​។ យីអ៊ុន​ឡើង ទ្រព្យ​ចូល​យ៉ាង​សន្ធឹក​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស អាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​រាល់​ផែន​ការងារ​សុទ្ធតែ​ប្រព្រឹត្តទៅ​យ៉ាង​ស្រួល ជួប​ការលំបាក នឹង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​។ ថ្ងៃនេះ​អ្នក​ពុំ​មាន​ឱកាស​នាំ​លាភ​ចូល ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ពេលខ្លះ​ការ​ប្រកែក​គ្នា​អាច​ឲ្យ​អ្នក​ទាំង​២ និយាយ​ចេញ​អស់​នូវ​គំនិត​របស់​ខ្លួន​ក៏​ជា​វិធី​ល្អ​សម្រាប់​រឿង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា ឆ្នាំ​ម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ស្រុតចុះ​។ ការងារ រវល់​ខ្លាំង អ្នក​មិន​ត្រូវ​ភ្លេចខ្លួន​ដល់​ថ្នាក់​គ្មាន​ពេល​គិត​ពី​សុខភាព​។ ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវ​គិតគូរ​ឲ្យ​ល្អិតល្អន់​។ មនោសញ្ចេតនា មាន​មនុស្ស​តាម​អ្នក​យ៉ាង​ស្អិត​ធ្វើឲ្យ​គូស្នេហ៍​ចាប់ផ្តើម​បង្ហាញ​ការប្រ​ច័​ណ្ឌ​អាច​បង្ក​ទំនាស់​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ល្អ​ប្រសើរ អាស្រ័យ​ដោយ​ភាពម្ចាស់ការ​ប្រមូលផ្តុំ​បំពេញការងារ​យ៉ាង​ខ្ជាប់ខ្ជួន ហេតុនេះ​ប្រសិទ្ធភាព​ដ៏​ខ្ពស់​។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​កាក់កប​សម្រប់​ការធ្វើជំនួញ​ជួញដូរ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​ត្រូវខំរ​ក្សាទំនាក់ទំន​ង​ឲ្យ​ល្អ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ មាន​សម្ពាធ​ធំ ជួប​ការលំបាក​ត្រូវ​នឹងនរ​រក​វិធី​ដោះស្រាយ ចៀសវាង​ឆេវឆាវ​កាន់តែ​ធ្វើ​ហេតុការណ៍​ស្មុគស្មាញ​ថែម​។ វិនិយោគ​មិន​អំណោយផល​ល្អ ត្រូវ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា ពុំ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​អស់សង្ឃឹម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ទោះបី​មាន​ឱកាស​តែ​ក៏​ពិបាក​អាច​ដោះស្រាយ​បាន​ស្ថានភាព​បច្ចុប្បន្ន ត្រូវ​ប្រយ័ត្ន​កុំឲ្យ​មាន​កំហុ​សថែម ដែល​ត្រូវ​សង​ដោយ​តម្លៃ​ខ្ពស់​។ ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​វិនិយោគ ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ទៅ​ក្នុង​ការងារ​បច្ចុប្បន្ន ដើម្បី​បញ្ចៀស​ឥទ្ធិពល​ដល់​ចំណូល​សំខាន់​។ មនោសញ្ចេតនា ពុំ​មាន​អ្វី​រីកចម្រើន​។ ភាពស្មោះត្រង់​របស់​អ្នក​នៅ​តែ​ពុំ​ទាន់​មានសង្ឃឹម​បន្តិច​ណា​ឡើយ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ត្រូវ​បង្ការ​គូប្រជែង​នៅក្បែរ​ខ្លួន ប្រយ័ត្ន​សមិទ្ធផល​របស់ខ្លួន ត្រូវ​អ្នក​ផ្សេង​ឆក់​យក​បាត់​។ ចាយវាយ​ដោយ​ប័ណ្ណឥណទាន​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​អាច​ប្រឈម នឹង​បំណុល​វ័ណ្ឌ​ក​។ មនោសញ្ចេតនា ងាយ​មាន​ការខ្វែងគំនិត​គ្នា​នាំ​ដល់​ការឈ្លោះប្រកែក ប្រទាញប្រទង់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ មាន​និស្ស័យ​បាន​ជួប​ដៃគូ​សហការ​ដ៏​មាន​សក្តានុពល​ជួយ​ឲ្យ​អ្នក​មាន​ឱកាសល្អ ដើម្បី​អភិវឌ្ឍន៍ និង​ពង្រីក​ក្រប​ខណ្ឌ​ការងារ​។ ថ្ងៃនេះ​អ្នក​រកស៊ី​ជួញដូរ និង​កាក់កប​ដោយ​ជោគជ័យ​បំផុត​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ការងារ នឿយហត់​តែ​សមិទ្ធផល​មិនបាន​ដូច​បំណង រាសី​កំពុង​ទាប មិន​ត្រូវ​ជំនះ​ធ្វើ​អ្វី​ទាំង​ងងឹងងងល់​។ ថ្ងៃនេះ​អ្នកនឹង​ជួប​ការលំបាក​ក្នុងការ​បង្វិលទុន​។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ធ្មត់​អធ្យាស្រ័យ ទើប​មនោសញ្ចេតនា​អ្នក​ទាំង​២ មិន​ប្រេះឆា បែកបាក់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ស្រុតចុះ​។ ការងារ មាន​ការលំបាក ឧបសគ្គ​ក្នុង​កិច្ចសហប្រតិបត្តិការ ត្រូវ​ដោះស្រាយ​ដោយ​ភាព​ប៉ិនប្រសប់​។ ហិរញ្ញវត្ថុ​មិនល្អ ពុំ​មាន​ឱកាស​រក​ចំណូល​ថែម​។ មនោសញ្ចេតនា កុំ​យក​ភាព​មួម៉ៅ និង​សម្ពាធ​ក្នុង​ការងារ​ចូល​ក្នុង​រឿង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ អាច​នឹង​មាន​ព័ត៌មាន​ត្រូវ​ទៅ​បេសកកម្ម ឬ​ប្តូរ​តួនាទី​ការងារ​ថ្មី​។ ចាយវាយ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឲ្យ​សមស្រប​នឹង​ចំណូល​របស់​ខ្លួន ពុំនោះ​ទេ​អ្នកនឹង​ប្រឈម​ការខ្វះខាត​ខ្លាំង​។ មនោសញ្ចេតនា ភាគច្រើន​នៃ​ពេលវេលា គឺ​សម្រាប់​ការងារ ហេតុ​នេះ​រឿង​ស្នេហា​ពិបាក​បាន​ដូច​ចិត្ត​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ​។ កា​ងារ​ត្រូវ​ម៉ឺងម៉ាត់ ក្នុង​គ្រប់​កិច្ចការ ទើប​អាច​ទប់ទល់​បាន​ពី​ការឈ្នានីស​របស់​គូ​ប្រជែង​។ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការ​បណ្តាក់ទុន​វិនិយោគ​។ មនោសញ្ចេតនា ងាយ​មាន​រឿង​ឈ្លោះប្រកែក មួម៉ៅ​ដាក់គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕​