Monday, July 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​វិវាទ​ដីធ្លី​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ​ជាមួយ​ឯកឧត្តម ម៉ៅ ធនារ​ក្ស គឺ​ពុំទាន់​បញ្ចប់​ឡើយ​

​ភ្នំពេញ​៖ កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ នៅ​ថ្ងៃទី ២៦ ខែធ្នូ ២០២០​នេះ បាន​លើកឡើងថា ចំពោះ​ការផ្សព្វផ្សាយ ដែល​បានធ្វើ​ឲ្យ​សាធារណជន​ភាន់ច្រឡំ ក្នុងករណី​វិវាទ​ដីធ្លី​រវាង​រូបលោក ព្រាប សុវត្ថិ និង​ឯកឧត្តម ម៉ៅ ធនារ​ក្ស ដោយបាន​បញ្ជាក់ថា ករណីនេះ​ត្រូវបាន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានធ្វើការ​សម្របសម្រួល​បញ្ចប់ ជា​ព័ត៌មាន​មិន​ពិត​នោះទេ​។
​ប៉ុន្តែ​ជាក់ស្ដែង​ការបញ្ចប់​វិវាទ​ដីធ្លី​ដែល លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ធ្វើការ​សម្របសម្រួល​នោះ​គឺ​រវាង​រូបលោក និង​ឯកឧត្តម យឹម លុ​ច្ស ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​លើ​ផ្ទៃដី​ទំហំ ១៥,៦៣៤ ហិកតា​នៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ពុំមែន​ជា​ករណី​វិវាទ​ជាមួយ​ឯកឧត្តម ម៉ៅ ធនា​រក្ស​នោះឡើយ​។ ដូច្នេះ​សូម​បងប្អូន​សាធារណជន​និង​សារព័ត៌មាន​មេត្តា​ជ្រាប និង​កុំ​បន្ត​ការភាន់ច្រឡំ​ទៀត​។​

​លោក​បាទ ព្រាប សុវត្ថិ សូម​ធ្វើ​បញ្ជាក់ថា ដោយសារ​ថ្មីៗ​នេះ​មាន​សារព័ត៌មាន និង​បណ្តាញ​សង្គម​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាក់ទង​ទៅនឹង​ករណី​វិវាទ​ដីធ្លី​រវាង​រូប​ខ្ញុំបាទ​ជាមួយ ឯកឧត្តម ម៉ៅ ធនារ​ក្ស ជា​សមាជិក ក្រុមប្រឹក្សា​ខេត្ត ថា​ករណី​វិវាទ​ដីធ្លី​នេះ​ត្រូវបាន លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានធ្វើការ សម្របសម្រួល បញ្ចប់​ករណី​វិវាទ​ដីធ្លី​នេះហើយ ចំពោះ​ព័ត៌មាន​នេះ​មិនមែនជា​ការត្រឹមត្រូវ​ទេ​។​

​លោក​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា​៖ កន្លងមក​ខ្ញុំបាទ​បានដាក់​ពាក្យសុំ​កិច្ច​អន្តរាគមន៍​មក លោក ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដើម្បី​ជួយ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​របស់ខ្ញុំ​ជាមួយ ឯកឧត្តម យី​ម លុ​ច្ស សមាជិក​ក្រុមប្រឹក្សា​ខេត្ត មណ្ឌលគិរី លើ​ផ្ទៃដី​ទំហំ​១៥.៦៣៤​ហិកតា​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ពូ​ទ្រ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។ ករណី​វិវាទ​ដីធ្លី​របស់​ខ្ញុំបាទ​ត្រូវបាន​គណៈប្រតិភូ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ចុះ អង្កេត​ស្រាវជ្រាវ​ករណី​អស់​រយៈពេល​ជិត ១ ឆ្នាំ ទើប​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ធ្វើការ​សម្របសម្រួល​ប​ញ្ច​ប់​វិវាទ​ដោយ​រូបខ្ញុំ​បាទ និង ឯកឧត្តម ម លុ​ច្ស បាន​ឯក ភាព​ទទួលយក​នូវ​ល​ទ្ធ​ផល​នៃ​ការសម្របសម្រួល​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយឡែក​ករណី​វិវាទ​ដីធ្លី​ដែលមាន​ទំហំ​ប្រមាណ ១៩៣២៩០ ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ស្ថាន​សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី រវាង​រូប​ខ្ញុំបាទ​ជាមួយ ឯកឧត្តម ម៉ៅ ធនារ​ក្ស ជា​សមាជិក​ក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី គឺ​កំពុង​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់​ថ្នាក់ក្រុង និង​ខេត្ត​នៅឡើយ ករណី​វិវាទ​នេះ​គឺ​នៅ​ពុំ ទាន់​មាន​ដំណោះស្រាយ​និង​លទ្ធផល​នៅឡើយ​ទេ​។ ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​។​

​ជា​ចុងបញ្ចប់ លោក​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចាត់តាំង​គណៈប្រតិភូ ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើ​ករណី​វិវាទ​របស់ខ្ញុំ បាទ​ដោយ​ឈរលើ​គោលការណ៍​តម្លាភាព​និង​យុត្តិធម៌ ដែល​ធ្វើ​ឲ្យ​គូភាគី​ទាំងពីរ​ទទួលយក​នូវ​លទ្ធផល​នៃ​ការសម្របសម្រួល របស់ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ដោយ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×