ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានលើកគម្រោងស្តារប្រឡាយចំនួន១២ខ្សែ ក្នុងចំណោមប្រឡាយ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញ ក្នុងឆ្នាំ២០២១ខាងមុខ ទោះបីជួបការលំបាកលើថវិកា ដោយជួបបញ្ហាផ្ទួនៗ ពិសេសជំងឺកូវីដ.១៩ ដែលត្រូវចំណាយច្រើន។
ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី ២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ប្រឡាយប្រមាណ១២ខ្សែ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺស្ថិតក្នុងដីមានកម្មសិទ្ធិរបស់គេទៅហើយ ហើយជាបញ្ហា។ តែទោះបីយ៉ាងណា អាជ្ញាធររាជធានីខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន”។
មន្ត្រីបានបន្តថា ប្រឡាយបង្ហូរទឹកក៏ដូចអាងស្តុកទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសត្រូវច្រើន ហើយពេលនេះ សូម្បីវត្តក៏រំលោភប្រឡាយដែរ សូម្បីវត្តក៏ចាក់ដីលប់ប្រឡាយដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ