Thursday, July 7, 2022

ប្រទេសរុស្ស៊ីរាយបញ្ជីជាង 100 ដង នៃអន្តរាគមន៍កិច្ចការផ្ទៃក្នុង របស់អាមេរិក លើប្រទេសដទៃ

របាយការណ៍មួយរបស់គណកម្មាធិការសភាដែលចោទប្រកាន់ថា សហរដ្ឋអាមេរិកធ្លាប់បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃជាង ១០០ដង នឹងត្រូវប្រកាសជាសាធារណៈ។

សមាជិកព្រឹទ្ធសភារុស្ស៊ី Andrey Klimov ។

ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្តីរបស់ព្រឹទ្ធសមាជិករូបនេះថា៖ “យើងប៉ាន់ប្រមាណថាមានករណីជាង 100 ត្រូវបានផ្ទៀងផ្ទាត់ហើយមានភស្តុតាងបញ្ជាក់ពីការជាប់ពាក់ព័ន្ធរបស់អាម៉េរិកទៅលើបញ្ហាប្រទេសមាជិក​អង្គការសហប្រជាជាតិជាង 60 ចាប់តាំងពីឆ្នាំ 1946” ។ លោក Andrey Klimov ប្រធានគណៈកម្មាធិជាតិការពារអធិបតេយ្យភាពរុស្ស៊ីបាននិយាយកាលពីថ្ងៃទី 19 ខែកុម្ភៈ។

យោងតាមលោក Klimov ថារដ្ឋប្រហារឆ្នាំ 1973 បាននាំលោក Augusto Pinochet ក្លាយជាមេដឹកនាំផ្តាច់ការយោធានៅក្នុងប្រទេសស៊ីលីជាឧទាហរណ៍មួយស្រាប់។ លោកបានមានប្រសាសន៍ថា “ករណីនីមួយៗមានបាតដៃអាមេរិក” ។

តាមព្រឹទ្ធសមាជិករុស្ស៊ីលោក Donald Trump ក្នុងសុន្ទរកថាឡើងកាន់តំណែងរបស់លោកបានទទួលស្គាល់បញ្ហានេះ ដោយអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ លោក Klimov បានថ្លែងថា: «នេះគឺជាសុន្ទរកថានៃពិធីឡើងកាន់តំណែង ប្រធានាធិបតី អគ្គមេបញ្ជាការកងទ័ពអាមេរិក ដែលត្រូវបានគេកត់ត្រាទុកគ្រប់យ៉ាងទាំងអស់»។

របាយការណ៍នេះនឹងត្រូវបានបញ្ចប់នៅចុងខែកុម្ភៈ។ តាមលោក Klimov មានរបាយការណ៍មួយទៀតកំពុងត្រូវបានរៀបចំឡើងដោយព្រឹទ្ធសមាជិកដើម្បីផ្តល់ឱ្យមនុស្សមួយចំនួន។ គេពុំទាន់ប្រកាសជាសាធារណៈនៅឡើយទេ។

គណៈកម្មាធិការការពារ អធិបតេយ្យភាពជាតិ, ជំនាញត្រួតពិនិត្យនិង ប្រឆាំងឧបាយកកលជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងឆ្នាំ 2017។ ប្រធាន ព្រឹទ្ធសភា រុស្ស៊ី Valentina Matvienko ព្រឹទ្ធសភាបានឲ្យដឹង កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើអន្តរាគមន៍នៅក្នុងបញ្ហាផ្ទៃក្នុងប្រទេសរុស្ស៊ី បានកើតឡើងប៉ុន្មានឆ្នាំមកនេះ ទឹកប្រាក់ប្រមាណ 100 ពាន់លានដុល្លារ ពីបរទេសបានទម្លាក់ចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីផ្តល់ហិរញ្ញវត្ថុគាំទ្រដល់សកម្មភាពនយោបាយ៕ ចន្ទ្រា