ដោយពុំត្រឹមតែមើលស្រាលពីសកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅបាននិយាយបែបកំប្លែងអំពីលទ្ធភាពដែលហ្វីលីពីន ក្លាយជាខេត្តមួយរបស់ចិន។
មេដឹកនាំហ្វីលីពីនរូបនេះនៅថែមទាំងចាត់ទុកថា សំណង់សិប្បនិម្មិតមិនស្របច្បាប់ដែលចិនសាងសង់នៅសមុទ្រចិនខាងត្បូង គឺជាការត្រៀមបំរុងតទល់នឹងអាមេរិក ពុំមែនជាឈ្នាន់សម្រាប់ធ្វើការវាយលុកលើប្រទេសនៅទ្វីបអាស៊ីដទៃទៀត រួមទាំងហ្វីលីពីននោះទេ។
លោក Duterte ដែលល្បីឈ្មោះពីការនិយាយត្រង់ៗបានទម្លាក់កំហុសឲ្យរដ្ឋាភិបាលមុន ដែលពុំកសាងប្រព័ន្ធការពារនៅតាមកោះដែលហ្វីលីពីនធ្លាប់បានត្រួតត្រានៅប្រជុំកោះ ស្ពាតលី។
ប៉ុន្តែប្រឈមមុខនឹងការស្តីបន្ទោសថា លោកក៏ជាមនុស្ស “កំសាក” ពេលប្រឈមនឹងការរំលោភបំពានរបស់ចិន ប្រធានាធិបតី Duterte និយាយថា លោកនឹងមិនពលិកម្មជីវិតរបស់ពលរដ្ឋហ្វីលីពីនដោយពុំចាំបាច់នោះទេ។
“ខ្ញុំគ្មានពេលណាចូលរួមក្នុងសង្គ្រាមមួយដែលយើងពុំអាចឈ្នះនោះទេ” លោក Duterte បានប្រកាសបែបនេះក្នុងវេទិការជំនួបជាមួយអ្នកជំនួញហ្វីលីពីន ចិន កាលពីថ្ងៃទី ១៩ កុម្ភៈ ២០១៨ នៅទីក្រុងម៉ានីល។ គួរកត់សម្គាល់ថា ពេលនោះក៏មានវត្តមានឯកអគ្គរដ្ឋទូតចិននៅទីនោះផងដែរ។
ទាក់ទិនដល់សកម្មភាពរបស់នាវាស្រាវជ្រាវចិន នៅដែនសមុទ្រ Benham Rise លោក Duterte អះអាងថា វាជារបស់ហ្វីលីពីន។
លោក Duterte សង្កត់ធ្ងន់ក្នុងសន្ទរកថា “ខ្ញុំនឹងបញ្ឈប់រាល់ការសិក្សារបស់បរទេសនៅទីនោះហើយ។ ចិនបានមកដល់ទីនេះរួចចេះតែដាក់ “ឈ្មោះនេះឈ្មោះនោះ”។
ប៉ុន្មានថ្ងៃមុន មានព័ត៌មានថា ចិនកំពុងចង់ដាក់ឈ្មោះទីតាំងច្រើនកន្លែងនៅ Beham Rise ជាភាសាចិន ក្រោយពេលពួកគេបានធ្វើការស្រាវជ្រាវ។
លោក Duterte ថ្លែងបែបកំប្លែងថា ៖ “រឿងទាំងនោះគ្រាន់តែជាការកំណត់ទីតាំង។ ចិនគេអាចសរសេរជាភាសាគេ។ ប្រសិនបើអ្នកចង់អ្នកអាចប្រែក្លាយយើងខ្ញុំក្លាយជាខេត្តមួយរបស់អ្នកក៏បានជាអាទិ៍ ៖ ហ្វូជៀន ។ ខេត្តហ្វីលីពីន របស់សាធារណៈប្រជាមានិតចិន!”។
គួររំលឹកឡើងវិញថា ហ្វីលីពីន និងចិនធ្លាប់បានប្រឈមមុខគ្នាអស់កាលច្រើនឆ្នាំដោយសារជម្លោះនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែដល់រជ្ជកាលលោកឌុយ ទំនាក់ទំនងប្រទេសទាំងពីរ ស្រាប់តែមានភាពកក់ក្តៅឡើងវិញ។ ទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារបានហូរចូលហ្វីលីពីនតាំងពីពេលនោះមក។ នៅវេទិការនេះដែរឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសចិន Chito Sta. Romana, ក៏បានលើកឡើងថា ៖ កំពុងមានចលនារំកិល និងតុល្យភាពអំណាចអាមេរិក -ចិន នៅទ្វីបអាស៊ី។ តាមលោកអ្វីៗគ្រប់យ៉ាងនឹងចាប់ផ្តើមពីលើសមុទ្រ។ នៅទីកន្លែងណាក៏ដូចជាសមុទ្រចិនខាងត្បូងដែលធ្លាប់ជ្រកក្រោមឥទ្ធិពលនៃកងនាវាលេខ៧ របស់អាមេរិក យោធាជើងទឹកចិន បាននឹងកំពុងប្រឆាំងតបការរងឥទ្ធិពលនេះ។
មញ្ឈដ្ឋានអ្នកវិភាគនិយាយថា សំដីប្រធានាធិបតីឌុយ ហាក់មានការផ្ទុយគ្នាជាមួយនឹងវត្តមាននៃនាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ដែលកំពុងធ្វើទស្សនកិច្ចនៅហ្វីលីពីន៕ សូយន