Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីស្វាគមន៍អង់គ្លេសចូលរួម TPP

spot_img

ប្រមុខការទូតអូស្ត្រាលីឲ្យដឹងថា អូស្ត្រាលីស្វាគមន៍អង់គ្លេសចូលរួមសន្ធិសញ្ញាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វី (TPP) បន្ទាប់ពីប្រទេសនេះចាកចេញពីសហគមន៍អឺរ៉ុប (EU)។

នៅថ្ងៃទី ១៩ កុម្ភៈ ថ្លែងនៅទីក្រុងឡុង ក្នុងដំណើរទស្សនកិច្ចអង់គ្លេស ប្រមុខការទូតអូស្ត្រាលី Julie Bishop អះអាងថា អូស្ត្រាលីស្វាគមន៍ចំពោះគោលគំនិតអង់គ្លេសដែលចង់ចូលរួម TPP បន្ទាប់ពីប្រទេសនេះ ចាកចេញពី EU ។ អ្នកស្រី Bishop ពោលថា “ពិតណាស់យើងខ្ញុំស្វាគមន៍ខឿនសេដ្ឋកិច្ចមួយដូចជាអង់គ្លេស ដែលមានបំណងចូលរួម TPP”។

មុននោះកាលពីដើមឆ្នាំនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស Anh Liam Fox ធ្លាប់បានប្រកាសថា ការចូលរួម TPP ជាជម្រើសមួយក្រោយព្រឹត្តិការណ៍ Brexit ។

គួររំលឹកថា ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ត្រា ក្រោយពីការប្រកាសចាកចេញ TPP ប្រទេសដែលនៅសល់ចំនួន ១១ បានឯកភាពកសាងចនាសម្ព័ន្ធ TPP ថ្មី ដែលជឿនលឿនជាងមុន ហើយដាក់ឈ្មោះថា “សន្ធិសញ្ញាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក” (CPTPP) ។

នៅខែមីនា ឆ្នាំនេះដែរ ប្រទេសសមាជិកចំនួន ១១ រួមមាន ៖ អូស្ត្រាលី ប្រុយណេ កាណាដា ជីលេ ជប៉ុន ម៉ាឡេស៊ី មិចស៊ីកូ ញូសឺលែន ពេរូ សិង្ហបុរី និងវៀតណាម មានគំរោងនឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា។

នៅខែមករា ឆ្នាំ ២០១៨ ប្រធានាធិបតីត្រាំ ស្រាប់តែបើកចំហដែលអាមេរិកវិលត្រឡប់ចូលរួម TPPវិញ។ លោកត្រាំពោលថា “អាមេរិក និងចូលរួម TPP ប្រសិនបើយើងខ្ញុំទទួលបាននូវកិច្ចព្រមព្រៀងមួយល្អប្រសើរជាងមុន៕ ចន្ទ្រា

spot_img
×