Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​រំជួលចិត្ត​ពេក​! តារា​កំប្លែង នី​ឡា កូន​តា​វ៉ិ​ច​ទ័​រ ប្រកាស​ចង់​ឧបត្ថម្ភ​ក្មេងប្រុស​លក់​លៀស​ទល់​អ​ធ្រា​ត្រ ចិញ្ចឹម​ប្អូនៗ​៥​នាក់ និង​ម្ដាយ​…

​ភ្នំពេញ​៖ គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម ពិតជា​មានការ​រំជួលចិត្ត​ខ្លាំងណាស់ ក្រោយពី​បានដឹងថា ក្មេងប្រុស​ម្នាក់ ពិតជា​មានការ​តស៊ូ​ខ្លាំងណាស់ ដោយ​រូបគេ​ខំ​រុញ​រទេះ​ដើរ​លក់​លៀស​រហូតទល់​យប់​អា​ធ្រា​ត្រ ព្រោះតែ​លក់​ពេល​ថ្ងៃ​ពុំ​ដាច់ ដើម្បី​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ជីវិត​ភាព​ប្រចាំថ្ងៃ​ចិញ្ចឹម​ប្អូនៗ​៥​នាក់ ខណៈ​ម្តាយ​របស់​ពួកគេ​មាន​ផ្ទៃពោះ​ទម្ងន់​ជិត​គ្រប់​ខែ​ពុំ​អាចធ្វើ​ការរកស៊ី​បាន រីឯ​ឪពុក​ទៅធ្វើ​ការ​សំណង់​នៅ​ឆ្ងាយ​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ខ្ញុំបាទ​រ៉ា​ហ្វី​ន​ដែលជា​យុវជន​មូស្លីម​កម្ពុជា​» បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​ក្មេងប្រុស​កម្សត់​ខាងលើ និង​ភ្ជាប់​សំណេរ​រៀបរាប់​ទាំង​ក្តី​អាណិតអាសូរ​ថា​៖ «​ម្ដាយ​ទម្ងន់​ជិត​គ្រប់​ខែ កូន​បង​តស៊ូ​លក់​លៀស​ដើម្បី​ចិញ្ចឹម​ប្អូន​ប្រាំ​នាក់​លក់​អត់​ដាច់​សូមជួយ​ស៊ែរ​ផង ខ្ញុំ​ឃើញ​ហើយ​អាណិត​ណាស់ បើសិនជា​បងប្អូន​ឃើញ​គាត់​នៅ​កន្លែង​ណា​ជួយ​ទិញ​គាត់​ផង បងប្អូន​ពេល​ដឹង​រឿង​ទើប​ដឹងថា​ជីវិត​ជា​បងប្រុស គឺ​តស៊ូ​លំបាក​ដើម្បី​ប្អូនប្រុស​៥​នាក់ ទាំង​ក្នុង​ផ្ទៃពោះ​ម្តាយ ឯ​ឪពុក​ទៅ​ឆ្ងាយ​ធ្វើ​សំណង់ ថ្ងៃនេះ​លក់​ដល់​យប់ ទិញ​លៀស​៦​ម៉ឺន​លក់បាន​១​ម៉ឺន ទ្រហោ​រយំ​គ្មាន​ដើម​ឲ្យ​ថ្លៃ​លៀស ផ្ទះ​ក៏​ឆ្ងាយ​គ្មាន​កម្លាំង​អស់សង្ឃឹម​ដើរ មិន​ដល់​គិតពី​ម្តាយ​ជិត​សម្រាល និង​ប្អូនៗ​ចាំ​បាយ​… ជីវិត និង​គ្រួសារ ហើយ​បើសិនជា​បងប្អូន​ចង់​ជួយ​គាត់​អាច​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ 081 641 318 ខ្ញុំ​នឹង​ទៅ​ជួប​គាត់​»​។​

​ក្រោយពី​បានឃើញ​បែបនេះ ទន្ទឹម​នោះ​ផងដែរ ក៏មាន​មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ការកោតសរសើរ​ពុំ​ដាច់​ពី​មាត់ ចំពោះ​ការខិតខំ​របស់​ក្មេងប្រុស​នោះ ខណៈ​អ្នក​ខ្លះទៀត ក៏​ព្រោះតែ​ឃើញ​អាណិត​ពេក ក៏បានផ្តល់​ជា​យោបល់​ថា​៖ «​អាណិត​ក្មេង​ណាស់​ទើបតែ​អាយុ​ប៉ុណ្ណឹង​ចេះដឹង​សុខទុក្ខ​គ្រួសារ តែ​ម្ដាយ​គួរតែ​ឈប់​យក​កូន​ទៀត​ទៅ អាណិត​ក្មេង​ណាស់ កើតមក​ពិបាក​ដដែល អាណិត​ណាស់​»​។​

​ជាមួយគ្នា​នោះ​ផងដែរ ដោយ​ក៏មាន​ក្តី​អាណិត​ទៅដល់​ក្មេង​កម្សត់​តស៊ូ​ជម្នះ​ឧបសគ្គ​ជួយ​គ្រួសារ​បែបនេះ កូនស្រី​លោកតា​វ៉ិ​ច​ទ័​រ​តារា​កំប្លែង​កញ្ញា នី​ឡា បានប្រកាស​ក្នុង​បំណង​ចង់​ចូលរួម​ជួយឧបត្ថម្ភ​ទៅដល់​ក្មេងប្រុស ទៅតាម​ស​ន្ធា​របស់ខ្លួន​មាន​ដោយ​បញ្ជាក់ថា​៖ «​ចង់​ជួយ​គាត់ ទោះ​មិនមាន​លុយ​ច្រើន​ជួយ​ក៏​ចង់​ជួយ​គាត់​ដែរ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×