Monday, December 6, 2021

ក្រោយពី​ក្លាយជា​ប្រជា​នា​ធិបតី​អាមេរិក​ជិត​១​ឆ្នាំ Trump ថយចុះ​៦០០​លាន​ដុល្លារ​

តាម​ទស្សនា​វ​ដ្តី Forbes ទ្រព្យសម្បត្តិ​ឯកជន​របស់​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ថយចុះ​៦០០​លាន​ដុល្លារ ហើយ​ធ្លាក់​៩២​ចំណាត់ថ្នាក់ មក​នៅ​លំដាប់​ទី​២៤៨ នៃ​បញ្ជី​អ្នកមាន​បំផុត​ប្រទេស​អាមេរិក ។​

Forbes ប៉ាន់ប្រមាណ​ថា លោក​ត្រាំ មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៣,១​ប៊ី​លាន​ដុល្លារ​។ អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់លោក​ត្រាំ​បាន​ធ្លាក់​តម្លៃ​ជាង​៤០០​លាន​ដុល្លារ ក្នុងអំឡុងពេល​១​ឆ្នាំកន្លងមក ពិសេស​គឺ​បណ្តា​អគារ​នៅ​បុរី​ញូយ៉ក​។ លោក​ក៏បាន​ចំណាយលុយ​ឯកជន​ប្រមាណ​៦៦​លាន​ដុល្លារ សម្រាប់​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត និង​២៥​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ករណី​ប្តឹងប្តល់​ទាក់ទង​ដល់​សកល​វិទ្យាល័យ​ត្រាំ​។​

ទ្រព្យ​របស់ Donald Trump រាប់រយ​លាន​ដុល្លារ​ថយចុះ​ក្នុងអំឡុង​មិនបាន​១​ឆ្នាំ​ផង​

​ក្នុង​បញ្ជី​អ្នកមាន​បំផុត​ប្រទេស​អាមេរិក​អ្នក​នាំមុខ​នៅតែ​ជា​លោក Microsoft – Bill Gates ដដែល​ដែលមាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន ៨៩​ប៊ី​លាន​ដុល្លារ កើនឡើង​៨​ប៊ី​លាន​ដុល្លារ ប្រៀប​ទៅ​ឆ្នាំទៅ​ម៉ិ​ញ​។ ចំណែក​ថៅកែ​របស់​អា​ម៉ា​ស្សូន មានទ្រព្យ​ស​ម្ប​ត្រិ​៨១,៥ ប៊ី​លាន​ដុល្លារ កើនឡើង​១៤,៥​ប៊ី​លាន​ដុល្លារ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ឈរ​នៅ​លំដាប់​ទី​៣ គឺ​វិនិយោគ​គិ​ន Warren Buffet ដែលមាន​ទ្រព្យសម្បត្តិ​៧៨​ប៊ី​លាន​ដុល្លារ​។​

​ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​អាមេរិក​ទាំងអស់​មាន​ប្រមាណ ២.៧០០​ប៊ី​លាន​ដុល្លារ​៕​