Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណព្រំដែន ធ្វើដោយរដ្ឋបាលខេត្តបានលទ្ធផលវិជ្ជមាន, ឯនគរបាលអន្តោប្រវេសន៍បោះពុម្ពធ្វើសំបុត្រឆ្លងដែនម្តង

បន្ទាយមានជ័យ ៖ ការធ្វើប័ណ្ណព្រំដែនដោយរដ្ឋបាលខេត្តមានសន្ទុះលឿរន រលូនដែរ ប៉ុន្តែពលរដ្ឋថានៅលំបាកករណីបញ្ជាក់លិខិតស្នាមត្រូវថតចម្លងតាមច្បាប់ដើមហើយបោះត្រាប្រើពេលយូរ។

រីឯសំបុត្រឆ្លងដែនចូលផ្សាររោងក្លឿស្រុកអារញ្ញាប្រាថេត ត្រូវរដ្ឋបាលខេត្តបានប្រគល់អោយនគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាអ្នកបោះពុម្ពវិញម្តង ដោយអនុញ្ញាតិអោយយកកម្រែលក់សំបុត្រ១សន្លឹកថ្លៃ១០០រៀលប្រាក់ខ្មែរឬ១បាតប្រាក់ថៃ ជាថ្លៃបោះពុម្ព។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី១៩ កុម្ភ: ថា ៖ គិតពីថ្ងៃទី២ខែមករាឆ្នាំ២០១៨ មកទល់ថ្ងៃទី១៦ ខែកុម្ភៈនេះ មន្ត្រីក្រុមការងារធ្វើប័ណ្ណព្រំដែន នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលពល​រដ្ឋមកដាក់ពាក្យសុំធ្វើប័ណ្ណព្រំដែន ឬ Boder Pass) បានចំនួន៤.០៩៨នាក់ ក្នុងនោះបានបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យួទ័របានចំនួន៣.៦៧៣នាក់/ក្បាលសៀវភៅ និងផលិតសៀវភៅបាន ៣.៦០០ក្បាល។

លោកបន្តថា. បើគិតរយះពេលជាង១ខែមកនេះ ហើយមន្ត្រីកីថ្មី ការងារក៏ថ្មី ហើយមានចំនួនតិចដែរនិងមានកំព្យួទ័រតែ៥-៦គ្រឿង នោះ។ ល្បឿនប្រតិបត្តិការនេះចាត់ទុកថា បានលឿននិងបានបរិមាណច្រើនដែរហើយ។ ប័ណ្ណនេះ ត្រូវចំណាយពេល៥ថ្ងៃ ទើបធ្វើរួច។ លទ្ធផលនេះមិនទាន់ឆ្លើយតបតាមសំណូមនិងផែនការដាក់ចុះនៅឡើយ។

ទោះយ៉ាងណា លោក អ៊ុំ រាត្រី និយាយក្រោយប្រជុំផ្ទៃក្នុងត្រួតពិនិត្យការងារធ្វើប័ណ្ណព្រំដែននេះឋជាមួយមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីនគរបាលចំណុះស្នងការដ្ឋានខេត្តថា លទ្ធផលនៃដំណើរការធ្វើប័ណ្ណព្រំដែនឬ(Border Pass) នៅខេត្តបន្ទាយមានជ័យនេះ បានល្អប្រសើរហើយ។

រីឯបញ្ហាប្រឈម មានតែករណីបងប្អូនប្រជាពលរដ្ឋមកធ្វើប័ណ្ណនៅមិនទាន់យល់ច្បាស់ពីនិតិវិធីដូចជាខ្វះឬមិនបំពេញបានតាមការណែនាំរបស់ក្រសួងមហាផ្ទៃដូចជា ឯកសារលិខិតចម្លងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅត្រូវតែថតចម្លងត្រឹមត្រូបតាមច្បាប់ដើម និងបោះត្រាក្រហមលើសេចក្តីថតចម្លង។ល។ ប៉ុន្តែចំណុចនេះពលរដ្ឋទៅវិញទេ ដែលអះអាងថា បែបបទបំពេញធ្វើប័ណ្ណព្រំដែននេះ មានសភាពស្មុគស្មាញ ពិបាកនិងស៊ីពេលក្នុងការបានប័ណ្ណជាមួយគ្នានេះ ។

ខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិយាយប្រាប់ដែរថា អង្គភាពខ្លួនបញ្ឈប់ទាំងស្រុងនូវការចេញ ប័ណ្ណព្រំដែន (Border Pass) បែបនេះ តាំងពិពេលដែលក្រសួងមហាផ្ទៃសិទ្ធិពីធ្លាប់ធ្វើដោយនគរបាលអន្តោប្រវេសន្តមកអោយអាជ្ញាធរដែនដីធ្វើវិញនោះ។

ប៉ុន្តែនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ទទួលសិទ្ធិពីរដ្ឋបាលខេត្ត ក្នុងការបោះពុម្ពសំបុត្រឆ្លងព្រំដែនចូលផ្សាររោងក្លឿ ដោយអនុញ្ញាតិអោយយកលុយតម្លៃ១០០រៀល ឬ១បាត ក្នុងសំបុត្រ១សន្លឹក សម្រាប់ទូទាត់ថ្លៃបោះពុម្ព ។ប៉ុន្តែតម្លៃសំបុត្រថ្លៃ១.០០០រៀល ឬ១០បាត នៅតែមិនគិតថ្លៃពីពលរដ្ឋដដែលទេ។
ប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) ត្រូវបានធ្វើដោយនគរបាលអន្តោប្ររវេសន៍មកអោយអាជ្ញាធរដែនដីធ្វើវិញ ពីចុងខែធ្នូឆ្នាំ២០១៧ កន្លងមក។

នៅខាងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ មាននគរបាលអន្តោប្រវេសន៍ ។តែ តាមច្រកទ្វារតំបន់ មានតែនគរបាលការពារព្រំដែនគោក គ្មាននគរបាលអន្តោប្រវេសន៍ឡើយ ប៉ុន្តែខាងថៃគេមាន។

ករណីនេះ មន្ត្រីរដ្ឋបាលខេត្តនិយាយថា ខេត្តនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបានចាត់តាំងមន្ត្រីអន្តោប្រវេសន៍ទៅប្រចាំតាមច្រកតំបន់ព្រំដែននិងច្រកទ្វារភាគីដើម្បីត្រួតពិនិត្យប័ណ្ណព្រំដែនដូចខាងភាគីថៃដែរ។នេះជាការសម្រួលដល់ពលរដ្ឋអាចប្រើប័ណ្ណព្រំដែនឆ្លងដែនបានដែរ។

ប័ណ្ណ៍័ព្រំដែន(BorderPass)នេះ ឧទាហរណ៍សម្រាប់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យជាប់តំបន់ព្រំដែន ត្រូវបានអាជ្ញាធរថៃ អនុញ្ញាតិអោយពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលទៅក្នុងជម្រៅ២ខេត្តជាប់គ្នាគឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរី ហើយមានរយ:ពេលស្នាក់នៅ១សប្តាហ៍៕ ដោយ ៖ បន្ទាយ

×