Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា គិត ម៉េង ប្រាប់ពីអារម្មណ៍ពិតមួយ កាលពី៨ឆ្នាំមុន នៅពេលឧត្តមភរិយាឈឺពោះឆ្លងទន្លេចំថ្ងៃឆ្លងឆ្នាំ ហើយនៅក្នុងចិត្តរបស់លោកពិតជា…

ភ្នំពេញ៖ មិនបាច់រៀបរាប់ច្រើន នោះប្រិយមិត្តក៏បានស្គាល់ហើយពីឈ្មោះរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាកំពូលមហាសេដ្ឋីជំនួញដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា។ ហើយជាការពិតណាស់ មួយរយៈចុងក្រោយនេះ គេក៏បានឃើញអ្នកឧកញ៉ា តែងបង្ហាញពីជីវិតគ្រួសារដ៏សែនកក់ក្តៅ ជាមួយឧត្តមភរិយា និងកូនៗរបស់លោក ដែលពោរពេញដោយសុភមង្គលយ៉ាងមានក្តីសុខបំផុត។

យ៉ាងណាមិញ ជាមួយនឹងឱកាសអបអរថ្ងៃឆ្លងឆ្នាំនេះផងដែរ នៅមុននេះបន្តិចថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញពីអារម្មណ៍ពិត កាលពី៨ឆ្នាំមុន លើបណ្តាញសង្គមហ្វេសប៊ុក ក្នុងអំឡុងភរិយាលោកជំទាវ ម៉ៅ ចំណាន ឈឺពោះឆ្លងទន្លេចំថ្ងៃនេះ ហើយនៅពេលនោះ លោកពិតជាមានចិត្តអន្ទះសារ និងបារម្ភជាខ្លាំង នៅក្នុងពេលរង់ចាំ…។

ក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា៖ «គិត ស៊ូឡុង ជាកូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ខណៈដែលពិភពលោកទាំងមូលកំពុងចូលរួមពិធីឆ្លងឆ្នាំសកល។ ខ្ញុំចាំថា ខណៈនោះ ខ្ញុំកំពុងរង់ចាំនៅឯមន្ទីរពេទ្យ ហើយឧត្តមភរិយារបស់ខ្ញុំ ចំណាន កំពុងឈឺពោះឆ្លងទន្លេក្នុងបន្ទប់សម្រាល។ ខ្ញុំចាំបានថា អារម្មណ៏របស់ខ្ញុំពិតជាអន្ទះសា និងបារម្ភយ៉ាងខ្លាំងក្នុងពេលកំពុងរង់ចាំយ៉ាងយូរ។ ក្រោយមក ខ្ញុំក៏មានអារម្មណ៍ធូរស្រាលពោរពេញដោយក្តីសោមនស្សរីករាយ នៅពេលដែលភរិយា និងកូនប្រុសរបស់ខ្ញុំបានចេញពីបន្ទប់សម្រាល។

ស៊ូឡុងគឺជាកាដូដ៏ពិសេស និងមានតម្លៃបំផុតសម្រាប់គ្រួសាររបស់យើង នាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ ដូចអ្នកទាំងអស់គ្នាដែរ យើងទន្ទឹងរង់ចាំឆ្លងឆ្នាំ ២០២១ ហើយយើងក៏ទន្ទឹងរង់ចាំអបអរខួបកំណើតកូនប្រុសខ្ញុំ គម្រប់ខួប៨ឆ្នាំផងដែរ។ រីករាយថ្ងៃកំណើត ស៊ូឡុង! ប៉ាម៉ាក់ស្រឡាញ់កូនខ្លាំងណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×