ជំនន់ទឹកភ្លៀងនៅតែបន្តនៅផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី ដែលបានជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជនជាច្រើន ព្រោះថាវាបានបង្កជាទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំង បង្កគ្រោះថ្នាក់ដល់អ្នកស្រុក និងអ្នកធ្វើដំណើរ។
ក្នុងនោះ រដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ គឺរដ្ឋ Johor និង Pahang ។ ហើយស្ថានភាពភ្លៀងធ្លាក់ខ្លាំង គឺត្រូវបានគេព្យាករណ៍ថា នឹងបន្តរហូតដល់ថ្ងៃទី៥ ខែមករា។
ជាលទ្ធផល នៃភ្លៀងយ៉ាងគំហុក បានធ្វើឲ្យស្ពានមួយនៅក្បែរតំបន់ Lechar Dong ដោយសារតែពុំអាចទ្រាំទ្រនឹងចរន្តទឹកទន្លេហូរកាត់យ៉ាងខ្លាំងក្លា បានបាក់ស្រុតស្តែងៗ ធ្វើឲ្យអ្នកដំណើរស្លុតរន្ធត់យ៉ាងខ្លាំង។
តាមរយៈវីដេអូ នោះគេបានឃើញផ្នែកមួយនៃស្ពាននេះ បានបាក់ចូលក្នុងទន្លេ ដែលបានបន្សល់ទុកប្រឡោះដ៏ធំ ដែលមិនអាចធ្វើឲ្យរថយន្តឆ្លងកាត់បាន។
នេះចាត់ទុកជាសំណាងខ្លាំងណាស់ ដែលអ្នកដំណើរហាក់បានដឹងហេតុការណ៍បានកើតឡើង ហើយពួកគេក៏បានឈប់រថយន្តទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង