Friday, September 30, 2022

ចូល​ក្លិប​រាត្រី ស្ត្រី​អាមេរិក​រូបនេះ​ពុំ​នឹកស្មានថា បាន​ក្លាយជា​ម្ចាស់​ក្ស​ត្រី​នៃ​ទ្វីបអាហ្វ្រិក

spot_img

បន្ទាប់ពី​ជួប​ជាមួយ​បុរស​ចម្លែក​ម្នាក់​ក្នុង​ក្លឹប​រាត្រី ជីវិត​របស់​អា​យ៉ាន​ណា បាន​ប្រែប្រួល​ទាំងស្រុង​។​​រឿងបុរាណ​និទាន​ស្ទើរ​ពុំមាន​ចាប់ផ្តើម​កើតឡើង​ក្នុង​ក្លឹប​រាត្រី ។ ប៉ុន្តែ​ចំពោះ​នារី​អាមេរិក​រូបនេះ វា​គឺជា​កន្លែង​ដែល​នាង​បាន​ជួប​ព្រះអង្គម្ចាស់​នៃ​ប្រទេស Ethiopia -​អ្នក​ដែល​បាន​ក្លាយជា​ស្វាមី​របស់​នាង​។​

ព្រះអង្គម្ចាស់ Joel Makonnen និង Ariana Austin បាន​អភិសេក​ថ្ងៃទី​៩ ខែ​៩ នាពេល​កន្លងមក​

១២​ឆ្នាំមុន Ariana Austin ដែល​ពេលនោះ​មាន​វ័យ​២១​ឆ្នាំ កំពុងតែ​ដើរលេង​ជាមួយ​មិត្តភក្តិ​នៅ​ក្លឹប​រាត្រី វ៉ា​ស៊ី​តោន​ឌី​ស៊ី ក៏​ស្រាប់តែ​ព្រះអង្គម្ចាស់ Joel Makonnen បាន​មកសុំ​រាប់អាន​ជាមួយ​នាង​។​

​ព្រះអង្គម្ចាស់​រូបនេះ​បាន​រំលឹក​ប្រាប់ The New York Times អំពី​ជំនួប​ដំបូង​ថា ៖ “​ពុំបាន​៥​នាទី​ក្រោយមក ខ្ញុំ​ក៏បាន​និយាយថា ៖ អ្នកនឹង​ជា​មិត្តស្រី​របស់ខ្ញុំ​” ។​

ពួកគេ​ជួបគ្នា​ក្នុង​ក្លឹប​រាត្រី​មួយ​នៅ​អាមេរិក​

ប៉ុន្តែ Joel ពុំបាន​បង្ហើប​ប្រាប់ថា ខ្លួន​ជា​ព្រះអង្គម្ចាស់​ទេ​-​ជា​ចៅ​បង្កើត​របស់ Haile Selassie I ដែលជា​ស្តេច​ចុងក្រោយ​របស់​អេ​ត្យូ​ពី​។​

​ក្រោយមក​អ្នក​ទាំងពី​ចាប់ផ្តើម​ជួបគ្នា​ជារឿយៗ​រហូតទល់​ពេល​មួយ​ទើប Joel បង្ហើប​ប្រាប់​អំពី​ឫសគល់​រាជវង្ស​របស់ខ្លួន ។​

​ក្នុងអំឡុងពេល​១២​ឆ្នាំ នៃ​ស្នេហា​របស់​ពួកគេ Joel និង Ariana បាន​ឆ្លងកាត់​ការសាកល្បង​ជា​ច​ច្រើន​នៃ​ការជួប​និង​ការ​បែក​។​

គូ​ស្វាមីភរិយា​បាន​ពាក់​ម្កុដ និង​សម្លៀកបំពាក់​រៀបការ​តាម​រាជពិធី​អភិសេក​របស់​មហាក្សត្រ​

​ចុងក្រោយ​ដល់​ថ្ងៃ Valentine ឆ្នាំ​២០១៤ Joel បាន​រត់​សំដៅ​ផ្ទះ Ariana ដើម្បី​សុំ​រៀបការ ។ ព្រះអង្គម្ចាស់​រូបនេះ គោះទ្វារ​ខ្លាំងៗ​ធ្វើ​ឲ្យ Ariana នឹកស្មានថា​ជា​ចោរ ហើយ​បាន​ហៅ​ឪពុកម្តាយ​មកជួយ ។ Ariana បាន​រំលឹក​ឡើងវិញ​ថា គាត់​បាន​គោះទ្វារ​ខ្លាំង​ដល់​ថ្នាក់​ខ្ញុំ​លែង​ហ៊ាន​បើក មួយសន្ទុះ​ក្រោយមក​ទើប​គាត់​ត្រឡប់មកវិញ ហើយ​ខ្ញុំ​ក៏បាន​បើកទ្វារ​។​

Joel និង Ariana បានរៀបចំ​មង្គលការ​អធិក​អ​ធ័​ម​មួយ នៅ​អាមេរិក នៅ​ថ្ង​ងៃ​ទី​១៩ ខែ​៩ ។ ពួកគេ​បាន​ជួល​បុព្វ​ជិត​១៣​រូប ហើយ​ពាក់​ម្កុដ​តាម​ព្រះរាជ​ពិធី​អភិសេក​របស់​ព្រះមហាក្សត្រ ដែល​ពួកគេ​កំពុង​រស់នៅ​ទីក្រុង​វ៉ាស៊ីនតោន​៕​