ពិធីបុណ្យ Zapote ត្រូវបានប្រារព្ធឡើងនៅក្រុងទីក្រុង San Jose, ប្រទេស Costa Rica ទីកន្លែងដែល «La Tagada» ជាល្បែងកំសាន្តមួយដ៏ទាក់ទាញបំផុត ។ ប៉ុន្តែ ព្រឹត្តិការណ៍ដ៏ពិសេសនេះ បានប្រែជាខណៈពេលដ៏ក្តៅភ្នែកមួយរបស់ទស្សនិកជន នៅពេលដែលគូស្នេហ៍១គូ បានព្យាយាមយ៉ាងខ្លាំង ដើម្បីចៀសវាង «គ្រោះមហន្តរាយ» ធ្វើអោយអាម៉ាស់មុខ ។
ល្បែងកំសាន្តដែលមានឈ្មោះថា La Tagada នេះបានយោលយោគយ៉ាងខ្លាំង ធ្វើឲ្យនារីវ័យក្មេងម្នាក់ដែលមានការភ័យខ្លាច ត្រូវរហូតខោ និងសុខចិត្តលេចកេរ្តិ៍ខ្មាសដាក់គេម្តុំសិន ព្រោះអ្វីដែលសំខាន់នោះ គឺត្រូវប្រឹងចាប់កាន់បង្កាន់ដៃការពារឲ្យជាប់កុំឲ្យធ្លាក់ប៉ុណ្ណោះ ។
ខណៈពេលនោះដែរ បុរសជាគូស្នេហ៍របស់នាង ក៏បានព្យាយាមយកខ្លួនបិទបាំងកេរ្តិ៍ខ្មាសឲ្យនាង ទាំងក្នុងសភាពកំពុងជួបគ្រោះអាសន្ន នៅក្នុង «មហន្តរាយស៊ូណាមិ» ដ៏គួរឲ្យអាសូរនេះ ។ ទោះយ៉ាងណា ខណៈពេលបន្តិចក្រោយមក ចលនារបស់ «La Tagada» ក៏បានថមថយល្បឿន ហើយនាងក៏ចាប់ទាញខោស្លៀកសមរម្យឡើងវិញផងដែរ ៕ ចន្ទី