Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាឃុំ-សង្កាត់បក្សកាន់អំណាច បន្ទាយមានជ័យត្រៀមខ្លួនស្រេចហើយ ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាឆ្នាំនេះ

បន្ទាយមានជ័យ ៖ អង្គឬអ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា ឬ CPP នៅទូទាំងខេត្តបន្ទាយមានជ័យបានត្រៀមខ្លួនជាស្រេច ហើយក្នុងការទៅចូលរួមបោះឆ្នោតអសាកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃអាទិត្យទី២៥ កុម្ភ: ឆ្នាំ២០១៨ ខាងមុខនៅមណ្ឌលបោះឆ្នោតក្នុងសាលាគរុកោសល្យនិងវិក្រឹត្យការខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

អង្គបោះឆ្នោតប្តេជ្ញាដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ពីអនុប្រធានក្រុមការងារ ពីសមាជិកគណកម្មាធិការកណ្តាល ពីប្រធាន អនុប្រធានគណបក្សខេត្តកាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ។

ឱកាសនោះ គណកម្មការគណបក្សខេត្តរៀបចំអោយមានការធ្វើតេស្តរំលឹកបោះឆ្នោតសាកល្បងដើម្បីអោយអង្គបោះឆ្នោតយល់ច្បាស់ ហើយអនុវត្តអោយបានត្រឹមត្រូវតាមនិតិវិធីនៃការណែនាំ។

លោក កែវ សុភាព អនុប្រធានគណ:ប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តអោយដឹងថា៖ អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តបន្ទាយមានជ័យមកពីគណបក្សប្រជាជនកម្ពុជាមាន៤៧៣នាក់ ស្រី៨៩នាក់ លើអង្គបោះឆ្នោតសរុបចំនួន៥១៥នាក់ ស្រី៩១នាក់ ។និងអង្គបោះឆ្នោតជាសមាជិករដ្ឋសភាចំនួន៤រូបទៀត។

លោក ស្រី ហឿងចៅសង្កាត់ម្កាក់តំណាងអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទាំង៦៥ នៃគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងឱឡារឹកចំនួន៦ចំណុចសំខាន់ៗក្នុងនោះមានសូមស្មោះត្រង់ឥតងាករេ ហើយត្រៀមខ្លួនស្រេចបាច់ គ្មានអវត្តមាននរណាម្នាក់ឡើយថានឹងត្រូវទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជូនគណបក្សប្រជាជនកម្ពុជាអោយបានលទ្ធផលល្អប្រសើរដូចផែនការគ្រោងទុក។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណ:អចិន្ត្រយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងការកោតសរសើរ ថ្លែងអំណរគុណដល់មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគណបក្សចុះជួយនិងគណបក្សមូលដ្ឋាន ព្រមទាំងសមាជិក​សមាជិកា​ទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់​ ដែលបានសាមគ្គីភាព ឯកភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់​ បម្រើសេវាសាធារណៈ សេវារដ្ឋបាលយ៉ាងស្មោះត្រង់ជូនប្រជាពលរដ្ឋ ក៏ដូចជាបំពេញការងារជូនគណបក្ស។

លោកបានក្រើនរំលឹកនិងណែនាំតាមគោលការណ៍និងគោលនយោបាយសំខាន់ៗសង្ខេបជូនអង្គបោះឆ្នោតទាំងអស់អោយយកចិត្តទុកដាក់ក្នុងនោះអោយមន្ត្រីក្រុមការងារគណបក្សបន្តចុះឃោសនាបោះឆ្នោតតាមទីស្នាក់ការគណបក្ស ចុះសួរសុខទុក្ខតាមផ្ទះនិងត្រៀមដង្ហែក្បួនបិទការឃោសនានៅថ្ងៃចុងក្រោយ, ការដឹកជញ្ជូនមកស្នាក់នៅទីប្រជុំជន ខេត្តមុន១ថ្ងៃ នៃថ្ងៃបោះឆ្នោតនិងអោយអង្គបោះឆ្នោតត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃអាទិត្យទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជាដូចដែលបានប្តេជ្ញាចិត្ត។

សូមបញ្ជាក់ដែរថា ក្នុងការបោះឆ្នោតអសាកលជ្រើសតាំងព្រឹទ្ធសភាអាណត្តិទី៤ ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានចែកមណ្ឌលព្រឹទ្ធសភាជា៨ភូមិភាគព្រឹទ្ធសភា ។ក្នុងនោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាបនិងឧត្តរមានជ័យស្ថិតក្នុងភូមិភាគ៤ ហើយមានអាសន:សមាជិកព្រឹទ្ធសភាចំនួន ១០អាសន: និងមានអង្គបោះឆ្នោតសរុប២.២២៣នាក់។ ចំនួននេះ អង្គបោះឆ្នោតជាសមាជិកគណបក្សប្រជាជនកម្ពុជាភាគច្រើន ដែលរំពឹងថា អាសនៈទាំង១០នោះ នឹងបានទៅគណបក្សកាន់អំណាចនេះជាមិនខាន។

ដោយឡែក ខេត្តបន្ទាយមានជ័យមានគណបក្ស៣ បានចូលរួមបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានេះរួមមាន ១-គណបក្សប្រជាជកម្ពុជា មានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំចំនួន៤៧៣នាក់ និងជាសមាជិករដ្ឋសភា ៤រូប។ ២-គណបក្សខ្មែររួមរួមជាតិ មានអង្គបោះឆ្នោតចំនួន ៣០នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិច មានសមាជិកក្រុមប្រឹក្សាឃុំ១២នាក់ និងសមាជិករដ្ឋសភាបំពេញបន្ថែម២នាក់។

ឯមណ្ឌលបោះឆ្នោតមាន១បន្ទប់ ១កន្លែងនៅក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ៕ ដោយ ៖ បន្ទាយ

spot_img
×