ភ្នំពេញ៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ហើយបញ្ជូនទៅគុកព្រៃស។
ក្រុមចាប់ជំរិតទាំងនេះត្រូវបានព្រះរាជអាជ្ញារង លោក ងិត ពេជ ចោទប្រកាន់២បទល្មើស គឺ បទ ឆបោកមានស្ថានទម្ងន់ទោសដោយតាំងខ្លួនជាអ្នករាជការសាធារណៈ និងបទកំហែងយក តាមមាត្រា៣៦៣ មាត្រា៣៧៧ និង មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ៕ ដោយ៖បញ្ញាស័ក្តិ