Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិចច្រឡំថា អារដៃខូចចិត្តចុះ! តែ​ពេល​ដឹង​ការ​ពិត គួរ​ឲ្យ​អាណិត​នាង​ខ្លាំង​ណាស់ មិន​គួរ​​​ណា​ជួប​រឿង​បែប​នេះ ខណៈ​ពេល…!

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​តាម​ប្រមាញ់​អ្នកបើកបរ​តាក់ស៊ី​ម្នាក់ ដែល​បាន​បង្ក​របួសស្នាម​យ៉ាង​សាហាវ ដើម្បី​បន្ត​ស្ត្រី​អ្នកដំណើរ​ម្នាក់​យកលុយ​ចំនួន ១៤,០០០ បាត កាលពីវេលាទើបភ្លឺព្រឹក​ថ្ងៃ​ពុធ​នេះ ។​

​ជនរងគ្រោះ​មានឈ្មោះ​ថា Thongprakai Suksrirat បាន​ប្រាប់​ប៉ូលីស​នៅ​ប៉ុស្តិ៍ប៉ូលីស Lat Phrao ថា នាង​ត្រូវបាន​ប្លន់​ទ្រព្យសម្បត្តិ បន្ទាប់ពី​នាង​បានស្នើ​សុំ​អ្នកបើកបរ​តាក់ស៊ី ឲ្យ​ឈប់​បន្តិច​សិន ដើម្បី​នាង​ប្រើប្រាស់ ATM មុនពេល​បន្តដំណើរ​ទៅមុខទៀត ។​

​នាង Thongprakai បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ប៉ូលីស នា​វេលា​ម៉ោង ៣ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ពុធ ។ នាង​បាន​ប្រាប់​ប៉ូលីស​ថា នាង​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី​នៅ​ម៉ោង ២ យប់ ចេញពី​កន្លែង​កំសាន្ត​មួយ​នៅ Soi Ratchadapisek 18 ដើម្បី​ត្រឡប់​ទៅកាន់​ខុន​ដូរ​បស់​នាង​នៅក្នុង​តំបន់ Seri Thai ។

​នៅពេលនោះ តាក់ស៊ី​បើក​ដល់​ផ្លូវ​ប្រសព្វ Nida ស្ត្រី​រងគ្រោះ ក៏បាន​ស្នើ​អ្នក​បើ​បបរ​នោះ​ឈប់​បន្តិច​សិន ដើម្បី​ប្រើប្រាស់​ចូល​ប្រើប្រាស់​ម៉ាស៊ីន​ដាក់​សាច់ប្រាក់ ។ បន្ទាប់ពី​នាង​ឡើងមក​អង្គុយ​លើ​កៅអី​របស់​នាង​វិញ អ្នកបើកបរ​រូបនោះ​ក៏បាន​បន្ត​បើក​បាន​ចម្ងាយ​ដី​ឆ្ងាយ​គួរសម​ដែរនោះ ស្រាប់តែ​គាត់​ឈប់​តាក់ស៊ី និង​និយាយថា គាត់​ចង់​ជុះនោម ។ ប៉ុន្តែ អ្នកបើកបរ​នោះ​ក៏បាន​ដើរទៅ​កាន់​ទ្វារក្រោយ​, បើកទ្វារ រួច​ស្ទុះ​ច្បាម​កាបូប​របស់​នាង​តែម្តង ។​

Thongprakrai និយាយថា អ្នកបើកបរ​រូបនោះ​បាន​ប្រើ​កាំបិត​ចាក់​ដៃ​នាង ក្នុងអំឡុងពេល​ប្រ​ទែង​ប្រទង់​ដង្ហើម​កាបូប​ពី​ដៃ​នាង ។ នាង​និយាយថា នាង​ទាត់​អ្នកបើកបរ​នោះ និង​បន្ទាប់មក រត់​យក​ប្រាស​អាយុ ៕​ ចន្ទី

  

spot_img
×