បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបានប្រើអំពើហិង្សាទៅលើបុគ្គលិកចាក់សាំងម្នាក់ ដោយសាររឿងកំហុសចាក់សាំងបន្តិចបន្តួច។ ហេតុការណ៍ការណ៍នេះ បានកើតឡើងនៅ Taman Sri Cempedak ក្នុងទីក្រុង Kuala Klawang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ Muhamad Hidir Malik អាយុ ៣៩ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសកាលពីថ្ងៃកើតហេតុ។
យោងតាមតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះបានកើតឡើង គឺផ្តើមចេញដោយសារបុគ្គលិកនោះ បានធ្វើឲ្យកំពប់ប្រេងដោយអចេតនា ខ្ទាតទៅលើខ្លួនរបស់ជនសង្ស័យ ខណៈពេលកំពុងចាក់សាំង។
តាមរយៈវីដេអូរយៈពេល ៣០ វិនាទី ពីកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញជនសង្ស័យបានចុះពីម៉ូតូ ហើយក៏បានដើរសំដៅស្ទុះទៅវាយបុគ្គលិកចាក់សាំង មួយមួកសុវត្ថិភាព និងព្រលែងប៉ុន្មានដៃធ្ងន់ៗ បន្ទាប់ពីបុគ្គលិករងគ្រោះអាចត្រូវបានឃើញឱនជូតជើងជនសង្ស័យ ហើយបានដើរទៅកាន់កន្លែងគិតលុយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង