Thursday, June 30, 2022

ហោរាសាស្ត្រ​សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ ២០២១

​ឆ្នាំជូត​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​6​ព្រឹក​ដល់​ម៉ោង​6​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​ក្រហម​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៥៦​និង ៨៨​។
​សូម​ខ​មិន​លេខ​៨៨៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ ការងារ​រកស៊ី​ជួញដូរ​នៅតែ​កាក់កប​ល្អ​ដដែល​ទេ​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​គឺ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើ​ផងដែរ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ក៏​ជា​អ្នក​ពូកែ​ខាង​សំដី​វោហារ​ខ្លាំងក្លា​ម្នាក់​ដែរ​ព្រោះ​បើ​ទោះ​បាន​និយាយស្តី​អ្វី​ក៏ដោយ​ក៏​តែមាន​គេ​ស្តាប់​និង​ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង​។ ក្រៅពីនេះ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា​គឺ​ជួបតែ​សេចក្តីសុខ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តី​សេចក្តីស្នេហា​គូស្នេហ៍​ស្វាមីភរិយា​វិញ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំឆ្លូវ​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៧​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ផ្ទៃមេឃនិង​ស្វាយ។​
​លេខ​នៃ​លាភ​សំណាង គឺ​លេខ ២ និង​លេខ ២៣​។​
​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់​ក្នុងថ្ងៃនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ពេលវេលា​ជា​មាសប្រាក់​ធ្វើ​ច្រើន​បាន​ច្រើន តែ​លៃលក​យ៉ាងណា​ចូរ​កុំ​មានចិត្ត​លោភលន់​ឲ្យ​សោះ​ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាក្រក់​អាច​បង់​លាភសក្ការៈ​វិញ ។ រីឯ​បញ្ហា​ស្នេហា​មនោសញ្ចេតនា​គូ​ស្វាមី​បើទោះជា​មានរឿង​រ៉ាវ​រកាំ​រ​កូ​ស​បន្តិចបន្តួច​ក្តី​តែ​ក៏​មិន​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ដែរ​៕

​ឆ្នាំខាល​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ពណ៌​ឈាមជ្រូក​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ ៩ ។​
​សូម​ខ​មិន​លេខ ២២២ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ នៅថ្ងៃនេះ​លុយកាក់​ល្អប្រសើរ​ណាស់​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ទៀតផង ដូច្នេះ​បើ​លោកអ្នក​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ស​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ចំ​ណែ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចេញ​ក្រៅ​ជួប​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​ខ្លះ​នោះ​ឱកាស​នឹង​អាច​បាន​ជួប​គូព្រេង​ផង​ក៏​ថា​បាន​៕

​ឆ្នាំថោះ​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ នៅក្នុង​ថ្ងៃ​បើ​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​ចាត់ចែង​ការងារ​ដែល​នៅ​សេសសល់​ពីមុនមក​គឺ​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជានិច្ច ការងារ​ជោគជ័យ​គ្រប់​ផែនការ​សុទ្ធតែ​ដំណើរការ​ដោយ​រលូន​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ឱកាស​រកប្រាក់​ធំ​នឹង​មកដល់​សូមកុំ​ខកខាន​អោយសោះ​! និង​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​។ ការធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខ​ដូច​សព្វមួយដង​។​ចំណែក​រឿង​ស្នេហា​រវាង​កំលោះ​ក្រមុំ​ក៏​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំអោយមាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ​៕

​ឆ្នាំរោង​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់​ក្នុងថ្ងៃនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ លោកអ្នក​ត្រូវ​វាស​វៃ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ពេលវេលា​ជា​មាសប្រាក់​ធ្វើ​ច្រើន​បាន​ច្រើនតែ​កុំ​មានចិត្ត​លោភលន់​ប្រយ័ត្ន​កើតរឿង​រ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​។ ចំណែក​មនោ​សស​ញ្ចេ​ត​នា​ស្នេហា​ស្វាមីភរិយា​បើទោះជា​មានរឿង​រ៉ាវ​រកាំ​រ​កូ​សនឹង​គ្នា​បន្តិច​ក្តី​តែ​ក៏​មិន​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ដែរ​៕

​ឆ្នាំម្សាញ់​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង​និង​ក្រហម​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩ ។​
​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅក្នុង​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មាន​ផល​មិនសូវ​ល្អ​ងាយ​ឈានចូល​ក្នុងការ​ពិបាក​ត្រូវ​រែកពន់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ល្អ​គ្រាន់​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​កុំ​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែម​ល្អែ​ម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំមមី​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​យប់ ។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ទឹកក្រូច​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩ ។​
​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​មក​ជាប់​រហូត​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​។ សម្រាប់​លោកអ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបី​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹក​និង​ត្រី​នា​រដូវវស្សា​៕

​ឆ្នាំមមែ​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង​។​
​លេខ​នៃ​លាភ​សំណាង​គឺ ២០ និង​លេខ ៦៦ ។​
​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ ក្នុងថ្ងៃនេះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​ក្រសួង​មន្ទីរ​ក្រុមហ៊ុន ឬ​រោងចក្រ​នានា តោង​ចេះ​រម្ងាប់​ចិត្ត​អោយបាន​ត្រជាក់​ដាច់ខាត​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ​ឬ​ថៅកែ​ឡើយ​ពុំ​នោះទេ​អាច​បាត់​តួនាទី​នៅ​កន្លែងធ្វើការ​ជាក់​ជាមិនខាន​។​ចំណែកឯ​រឿង​ស្នេហា​រវាង​ប្រុស​និង​ស្រី​ក្រមុំ​និង​កំលោះ​ប្រយ័ត្ន​ប្រុស​ប្រកែក​ស្រី​ប្រកាន់​៕

​ឆ្នាំវក​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
​សូម​ខ​មិន​លេខ ៨៩៩​យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ត្រូវ​វិយោគ​កម្លាំងកាយ​កម្លាំងចិត្ត​អោយបាន​ច្រើន​ទើប​អាច​សង្ឃឹម​បាន​លទ្ធផល​ដូច​គាប់​បំណង​ត្រឡប់មកវិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុវត្ថិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចេញ​ក្រៅ​ជួប​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​ខ្លះ​នោះ​ឱកាស​នឹង​អាច​ជួប​គូព្រេង​ផង​ក៏​ថា​បាន​៕

​ឆ្នាំរកា​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨​និង​លេខ​៥៩​។​
​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ លោកអ្នក​នឹងមាន​ឱកាស​ល្អ​ច្រើន​អាច​នឹង​ឲ្យ​ប្រកបការងារ​បាន​ពេញដៃពេញជើង ប៉ុន្តែ​ក៏មាន​គូប្រជែង​ជាប្រចាំ​ផងដែរ ហេតុនេះ​មុននឹង​ប្រកប​កិច្ចការងារ​អ្វីមួយ​ចូរ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ម៉ឺងម៉ាត់​បន្តិច​ព្រោះ​រមែង​មាន​អ្នក​ចាំ​ឈ្លាស​នី​សភាព​មានបាន​របស់លោក​អ្នក​តែប៉ុណ្ណោះ​។​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែម​ល្អែ​ម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

ឆ្នាំច​

​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១​និង​លេខ​៦១ ។​
​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ នៅក្នុង​ថ្ងៃនេះ​ផល​ដែល​លោកអ្នក​ទទួលបាន​គឺ​រង្វាន់​លើកទឹកចិត្ត​តាម​គុណបំណាច់​សេចក្តីស្រឡាញ់​រាប់អាន​ទឹកចិត្ត​ស្មោះស​និង​ការទទួលស្គាល់​ពី​ចៅហ្វាយនាយ​ដែល​ស្ថានភាព​នឹង​កើតមាន​ដល់​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញ​វិញ​មានការ​រីកលូតលាស់​ច​ម្រើ​ន​គួរសម​។ មនោសញ្ចេតនា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ និង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំកុរ​

​ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​ពណ៌​នៃ​លាភ​សំណាង​ស​និង​ផ្កាឈូក​។​
​លេខ​នៃ​លាភ​សំណាង​គឺ​លេខ 21 និង​លេខ 82​។​
​សូម​ខ​មិន​លេខ 168 យក​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅក្នុង​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មាន​ផល​មិន​ងាយ​ឈានចូល​មានការ​លំបាក​រែកពន់​ផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ល្អ​គ្រាន់បើ​បន្តិច​វិញ តែ​យ៉ាងណា​លោកអ្នក​កុំ​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧ​ប​ទ្រព្យ​ចង្រៃ​នាំ​តែ​រឿង​ដាក់ខ្លួន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​រីឯ​មនោសញ្ចេតនា​ស្នេហា​រវាង​កំលោះ​ក្រមុំ​កំពុងមាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំ​ព​រ័​ថ្មី​ដល់​លោកអ្នក​ហើយ​៕