ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី៦ ខែមករា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយហាមឃាត់រាល់ប្រតិបត្តិការកម្មវិធីសូហ្វវែរចិនចំនួន ៨ ក្នុងនោះមានទាំងអាប់លើទូរសព្ទដៃAlipay របស់ ក្រុមហ៊ុន ANT Groupផងដែរ។
បទបញ្ជា ដែលបានរាយការណ៍ដោយ រ៉យទ័រ បានចាត់ឲ្យនាយកដ្ឋានពាណិជ្ជកម្មរបស់អាមេរិក ឲ្យកំណត់ថាតើប្រតិបត្តិការណាមួយដែលនឹងត្រូវហាមឃាត់ ក្រោមការណែនាំនិងដាក់គោលដៅដល់ក្រុមហ៊ុន Qence Wall និង WeChat របស់ក្រុមហ៊ុន Tencent Holdings ។
មន្ត្រីរូបនោះបាននិយាយថា បទបញ្ជានេះគឺសំដៅកាត់បន្ថយការគំរាមកំហែងដល់ជនជាតិអាមេរិកដែលបង្កឡើងដោយកម្មវិធីសូហ្វវែរចិន ដែលមានអ្នកប្រើប្រាស់ធំនិងទទួលបានទិន្នន័យដ៏រសើប។ បទបញ្ជារនេះចេញដោយសេតវិមាន ដោយបញ្ចេញឈ្មោះក្រុមហ៊ុនចិនមួយចំនួនដូចជា៖ Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay, and WPS Office”.
មន្ត្រីអាមេរិកម្នាក់ទៀតបានកត់សម្គាល់ដែរថា បទបញ្ជានេះបានទុកពេលឱ្យក្រសួងពាណិជ្ជកម្មរយៈពេល ៤៥ ថ្ងៃដើម្បីអនុវត្ត ប៉ុន្តែនាយកដ្ឋានគ្រោងនឹងចាត់វិធានការមុនថ្ងៃទី ២០ ខែមករា នៅពេលដែលលោក ត្រាំចាកចេញពីការិយាល័យប្រធានាធិបតីដើម្បីកំណត់អត្តសញ្ញាណចំពោះប្រតិបត្តិការដែលត្រូវហាមឃាត់។
បទបញ្ជាប្រតិបត្តិដែលត្រូវបានហាមឃាត់ ចេះដោយរដ្ឋបាលលោក Trump ទំនងជាប្រឈមនឹងបញ្ហាជាមួយនឹងតុលាការ ដូចដែលក្រសួងពាណិជ្ជកម្មបានធ្វើនៅពេលដែលខ្លួនហាមឃាត់ប្រតិបត្តិការរបស់ WeChat និង TikTok ត្រូវបានរារាំង ដោយចៅក្រមសហព័ន្ធ។
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថាបទបញ្ជា ដែលបានធ្វើឡើងនៅមុននេះចំពោះសកម្មភាពរបស់លោកត្រាំ ប្រឆាំងនឹងកម្មវិធីអាប់លើទូរសព្ទដៃរបស់ចិនដែលមានឈ្មោះថា WeChat និង TikTok ដែលព្យាយាមរារាំងប្រតិបត្តិការមួយចំនួននោះ ត្រូវបានរារាំងដោយតុលាការអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោកត្រាំក្នុងការការពារភាពឯកជននិងសន្តិសុខរបស់ជនជាតិអាមេរិកពីការគំរាមកំហែងនានាដែលបង្កឡើងដោយគណបក្សកុម្មុយនីស្តចិន៕ ប្រភព៖ រ៉យទ័រ