ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អ រាល់ការលំបាកសុទ្ធតែមានអ្នកជួយដោះស្រាយ។ លុយកាក់ ល្អប្រសើរ អតិថិជនកើនឡើង រកស៊ីកាក់កប។ មនោសញ្ចេតនា អ្នកនឹងបានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ត្រូវខំរក្សាទំនាក់ទំនងនេះឲ្យបានល្អ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ នឹងជួបឱកាសល្អ អាចសន្សំថែមបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ប៉ុន្តែមិនត្រូវអំនួត។ លុយកាក់ មានឱកាសពាណិជ្ជកម្មល្អ ប្រឹងប្រែងប្រើប្រាស់ដើម្បីបង្កើនចំណូល។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិកបន្តិចឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែម។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ គួរលើកកម្ពស់ការប្រុងប្រយ័ត្ន ធ្វើការអ្វីក៏ត្រូវប្រយ័ត្នប្រយែង។ លុយកាក់ ប្រសិនបានកំណត់គោលដៅធំ ដូចជាទិញផ្ទះទិញឡាន នោះសម្ពាធប្រាកដជាមិនតូចឡើយ ត្រូវខំប្រឹងជាងនេះទៀត។ មនោសញ្ចេតនា ប្តីប្រពន្ធមានទំនាស់បន្តិចបន្តួច មួម៉ៅដាក់គ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ មានការប្រែប្រួលខ្លះ ត្រូវខំរក្សាស្ថានភាពនឹងនរមិនត្រូវជំនះតាមចិត្តនៅពេលនេះ។ លុយកាក់ លុយចូលដៃឆ្វេងបែរជាចេញទៅវិញតាមដៃស្តាំ។ មនោសញ្ចេតនា ពេលឯកា ក៏ជាវិធីដើម្បីអ្នកយល់ថែម និងចេះគោរពពេលនៅមានសុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើន មានឱកាសល្អៗច្រើន។ លុយកាក់ វិនិយោគសមស្រប ប៉ុន្តែនៅតែត្រូវប្រយ័ត្នក្នុងគ្រប់ការសម្រេចចិត្ត។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល។ ទិសនាំលាភទិសខាងជើង តំណម ទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ រាល់ការត្រៀមរៀបចំមុននេះ ចុងក្រោយក៏ចេញជាសមិទ្ធផលដូចបំណង។ លុយកាក់ យីអ៊ុនឡើង មានសំណាងត្រូវរង្វាន់។ មនោសញ្ចេតនា ទំនាក់ទំនងសង្គមរីកចម្រើនជួយឲ្យអ្នកមានឱកាសស្គាល់មិត្តភក្តិថ្មីភេទផ្ទុយគ្នា ។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន្ត។ ពណ៌នាំសំណាងពណ៌លឿង។ អ្នក យកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ រវល់ជាងមុន កុំជក់នឹងការងារភ្លេចគិតពីសុខភាពខ្លួនឯង។ លុយកាក់ ចំណូលមានកម្រិត ចាយវាយត្រូវគិតគូរឲ្យម៉ត់ចត់។ មនោសញ្ចេតនា ត្រូវម្ចាស់ការជាងនេះទៀត ទើបទំនាក់ទំនងរីក ចម្រើនដូចចិត្ត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំ មមែ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ ត្រូវសកម្ម ម្ចាស់ការជាងមុន យកចិត្តទុកដាក់កសាងទំនាក់ទំនង នឹងជួយជាប្រយោជន៍សម្រាប់កិច្ចការរបស់អ្នក។ លុយកាក់ ធម្មតា ពុំមានឱកាសវិនិយោគ។ មនោសញ្ចេតនា ដោយធ្លាប់ត្រូវ រងរបួស ហេតុនេះអ្នកពិបាកបើកចិត្តទទួលអ្នកផ្សេង។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ក្រហម។ អ្នកយអាសារឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ ច្របូកច្របល់ពិបាកអាចរៀបចំ និងដោះស្រាយបានដូចបំណង ត្រូវនឹងនរដើម្បីបញ្ចៀសរឿងកាន់តែស្មុគស្មាញថែម។ លុយកាក់ ពុំមានឱកាសវិនិយោគ ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា មានរឿងអ្វីគួរនិយាយប្រាប់ និងចែករំលែកជាមួយគូស្នេហ៍ មិនត្រូវលាក់ទុកក្នុងចិត្តព្រោះនឹងធ្វើឲ្យអ្នកនឿយ ហត់ផង និងឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង២ផង។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ ត្រូវសម្រួលផ្លូវចិត្ត ព្យាយាមធ្វើការ មានរឿងអ្វីត្រូវនឹងនរដោះស្រាយ។ លុយកាក់ គួរកសាងផែនការហិរញ្ញវត្ថុថ្មី សមស្របជាងជាមួយបច្ចុប្បន្ន។ មនោសញ្ចេតនា ដោយសារការយល់ច្រឡំនាំឲ្យកើតមានទំនាស់ ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទសិខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ប្រយ័ត្នកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់អ្នកដទៃ ជួបការលំបាកត្រូវនឹងនរដោះស្រាយ។ លុយកាក់ មិនត្រូវរកស៊ីអ្វីនៅថ្ងៃនេះ។ មនោសញ្ចេតនា មានរឿងអ្វីទោះសប្បាយ ឬមិនសប្បាយ ក៏ត្រូវប្រាប់ គូស្នេហ៍ឲ្យដឹង ដើម្បីបង្ហាញការគោរពជឿជាក់ចំពោះគ្នា។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំ មមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំទាន់មានលទ្ធផលដូចចិត្ត តែកុំអាលនឿយណាយ ត្រូវប្រឹងប្រែងជាងនេះទៀត។ លុយកាក់ ចំណូលពិបាកបានដូចការសង្ឃឹមទុក។ មនោសញ្ចេតនា មានទំនាស់ត្រូវរកវិធី ដោះស្រាយភ្លាម កុំទុកយូរនាំឲ្យរាលដាលធំ។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕