Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺចាប់​សង្សារ​សុំ​បែក​តាំងពី​អាយុ ១៧ ឆ្នាំ ដោយសារតែ​មុខមាត់​អាក្រក់ ពេលនេះ នាង​ធ្វើ​ឲ្យ​បុរស​នោះ និង​អ្នក​ចំអក​ឲ្យ ឃើញ​ហើយ​ច្បាស់​ជា​…

​បណ្តាញ​សង្គម​វៀតណាម ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ចំពោះ​រឿងរ៉ាវ​របស់​នារី​វ័យក្មេង​ម្នាក់ ដែល​បាន​សម្រេចចិត្ត​ទទួលយក​ការឈឺចាប់​ក្រោម​ផ្លែកាំបិត​វះកាត់​កែ​សម្ផស្ស​នៅ​អាយុ ១៩ ឆ្នាំ បន្ទាប់ពី​បែកបាក់​ជាមួយ​សង្សារ​ដោយសារតែ​មុខមាត់​អា​ក្រាក់​របស់​នាង​។​

​នាង ង្វៀន ទួង​វី បាន​ក្លាយជា​ប្រធានបទ​ក្តៅ នៅក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​រូបភាព​ជាច្រើន​របស់​នា​ង​ត្រូវបាន​គេ​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម កាលពី​ពីរ​បី​ឆ្នាំមុន មុនពេល​នាង​ទទួលយក​ការវះកាត់​ផ្ទៃ​។ នារី​អាយុ ២១ ឆ្នាំ មកពី​ខេត្ត​ដាក់​ឡាក់ រូបនេះ បាន​និយាយថា នាង​បាន​សម្រេចចិត្ត​ផ្លាស់ប្តូរ​មុខមាត់​របស់​នាង បន្ទាប់ពី​បែកបាក់​ជាមួយ​មិត្ត​ប្រុស​រៀន​ថ្នាក់​ទី​១១ នៅពេល​នាង​មាន​អាយុ ១៧ ឆ្នាំ​។​

​នាង ទួង​វី បាន​រំលឹក​ឲ្យ​ដឹងថា ក្នុងអំឡុង​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្តិ​សង្សារ​របស់​នាង នាង​តែង​សង្កេតឃើញ​មនុស្ស​ជាច្រើន​សម្លឹង​មករក​នាង ហើយ​និយាយដើម​ថា សង្សារ​របស់​នាង​ជា​បុរស​សង្ហារ​ដែល​គួរ​មាន​មិត្តស្រី​រូបអាក្រក់​បែបនេះ​សោះ​។ ចាប់តាំងពី​ពេលនោះ​មក សង្សារ​របស់​នាង​បាន​ផ្លាស់ប្តូរ​ការស្រឡាញ់​នាង​មិន​ដូច​ពីមុន ពោលគឺ​តែង​បាន​ឃ្លាតឆ្ងាយ និង​សូម្បី​លែង​ណែនាំ​នាង​ឲ្យ​មិត្តភក្តិ​របស់គាត់​បាន​ស្គាល់​ទៀតឡើយ​។

​ដោយសារតែ​រឿង​ដ៏​គួរ​ឲ្យ​តក់ស្លុត និង​ខកចិត្ត​ជាខ្លាំង​នេះ នាង​ក៏បាន​សម្រេចចិត្ត​សុំ​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស នៅ​អាយុ ១៧ ឆ្នាំ​។ តែ​ទោះយ៉ាងណា នាង​ខំអត់​ធ្មត់​នឹង​ការឈឺចាប់​មួយ​នេះ ហើយ​ប្តេជ្ញា​នឹង​ផ្លាស់ប្តូរ​រូបរាង​នៅ​ថ្ងៃ​ណាមួយ​។​

​នៅ​ទីបំផុត បន្ទាប់ពី​បញ្ចប់​ការសិក្សា នាង ទួង​វី ក៏បាន​ចាប់ផ្តើម​កែ​សម្ផស្ស ដោយ​ធ្វើ​ច្រមុះ​ជា​លើកដំបូង​។ ប៉ុន្តែ មិនបាន​ប៉ុន្មាន​ផង នាង​ក៏បាន​ធ្វើ​ច្រមុះ​ជា​លើក​ទី​២ ហើយ​ត្រូវ​សម្រាក​នៅផ្ទះ​រយៈពេល ៦ ខែ ដើម្បី​វិល​មករក​សភាព​ធម្មតា​វិញ​។ លើសពីនេះ នាង ទួង​វី ក៏បាន​ចាក់ Filler ចូល​ថ្ពាល់ បបូរមាត់ និង​ចង្ការ ដើម្បី​ទទួលបាន​រូបរាង​ដូច​បច្ចុប្បន្ន​។​

​រូបភាព​បច្ចុប្បន្ន​រប​ស់ នាង ទួង​វី បានធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​ផ្តល់​ការសរសើរ​ជាខ្លាំង​។ អ្នកខ្លះ​ថែមទាំង​គិតថា សង្សារ​ម្នាក់​នោះ​ប្រាកដជា​ស្តាយក្រោយ នៅពេល​បានឃើញ​សម្រស់​របស់​នាង​នាពេលនេះ​។ ហើយ​ជាមួយគ្នានេះ​ផងដែរ អ្នក​រាល់គ្នា​ក៏បាន​លើកទឹកចិត្ត នាង ទួង​វី ដើម្បី​បំភ្លេច​អ្វីៗ​ទាំង​អស់ពី​អតីតកាល ព្រោះ​ពេលនេះ​នាង​បាន​ផ្លាស់ប្តូរ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ទទួលយក​ជីវិត​ថ្មី​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×