Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ពី​ភ្នំពេញ​មក​ប៉ោយប៉ែត នគរបាល​ចម្រុះ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ រឹបអូស​គ្រឿងញៀន​មួយចំនួនធំ​

​បន្ទាយមានជ័យ ៖ នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ការិយាល័យ​(​ក​១០) មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយ​ចំ​ព្លូ​ក កាលពី​ម៉ោង​០០​និង​០៥​នាទី​ឈានចូល ថ្ងៃទី ០៧​ខែ មករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ឬ​ស្សី ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​វរសេនីយ៍​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​៖ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​និង​សហការ​នឹង​នគរបាល​ដូចខាងលើ បាន​ឈានដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​០២​នាក់​។​

​ជនសង្ស័យ មាន​៖១-​ឈ្មោះ មាស ធីតា ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ម្លប់​ឬ​ស្សី ផ្លូវជាតិ​លេខ​៥ សង្កាត់​បា​លេ​លី​យ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូត​វត្ថុតាង​សង្ស័យ​ថ្នាំញៀន​អ៊ិ​ច​ស្ត្រា​ស៊ី​ចំនួន ៤៨​គ្រាប់ ,​សារធាតុ​ញៀន​សង្ស័យ​ប្រភេទ កេ​តា​មីន ចំនួន​១៥ កូន​ថង់​តូច និង​២-​ឈ្មោះ ស្រេង ឡុង ហេង ភេទ​ប្រុស ដែលជា​មេក្លោង រស់នៅ​ចំណុច​បន្ទប់​លេខ​E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង ផ្ទះ​គ្មាន​លេខ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាង​ចាប់យក​មាន​៖​ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក ចំនួន​២៣​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​,​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៤​ថង់​សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ,​ថ្នាំ​គ្រាប់​ពណ៌​លឿង​ស្រាល ចំនួន​៥​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​,​ក្រាម​ស​ថ្លា​ចំនួន​០១ កូន​ថង់​សង្ស័យ​សារធាតុ​ញៀន ,​ថ្នាំ​គ្រាប់​ហ្វា​យៗ​មួយ​បន្ទះ​ចំនួន​១០​គ្រាប់ សង្ស័យ​សារធាតុ​ញៀន ,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១ ,​កេ​តា​មីន​ទឹក​ចំនួន ១៥០​ដប​សង្ស័យ​សារធាតុ​ញៀន ,​សម្ភារ​សម្រាប់​ស​ម្ងួ​ត​ថ្នាំញៀន​មួយ​កំ​ប្លេ​។​

ក្រោយ​ស្រាវជ្រាវ​ស៊ើបអង្កេត បំបែកសំណុំរឿង​ដោយ​តាម​មុខសញ្ញា​ពី​ក្រុងភ្នំពេញ មក​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បំបែក​បាន​នោះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែលជា​ម្ចាស់​ករណី បានទទួល​សំណុំរឿង​និង​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ​ហើយពី​នគរបាល​ជំនាញ​នៅ​ខេត្ត​បន្ទាយ​មាន​៕
​រក្សា​សិទ្ធិ​ដោយ ៖ បន្ទាយ​

×