បុរស២នាក់ដែលបានបង្ហាញខ្លួននៅក្នុងវីដេអូនៃកាមេរ៉ាសុវត្ថិភាព ចេញចូលមានទាំងការថើបគ្នា និងបីនារីរងគ្រោះ Christine Dacera មុនពេលនាងត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងបន្ទប់សណ្ឋាគារម៉ាកាទី នៅថ្ងៃចូលឆ្នាំថ្មី បានចេញមកពន្យល់កាលពីថ្ងៃព្រហស្បតិ៍ អំពីរឿងរ៉ាវនៅពីក្រោយឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន បុរសឈ្មោះ Valentine Rosales បាននិយាយថា «តាមពិតទៅ នៅក្នុងវីដេអូនោះ Dacera គឺជាអ្នកដែលដែលបានផ្តើមថើបខ្ញុំទេ ខណៈខ្ញុំកំពុងព្យាយាមបើកចុចកន្តឹងបើកទ្វារ»។
ជាការពិតណាស់ បើតាមរយៈវីដេអូឃ្លីប ក៏គេក៏បានឃើញ Dacera ជាអ្នកហក់ថើបមាត់ Valentine ហើយនៅពេលនោះ គាត់ក៏បានព្យាយាមគេចពីការថើបរបស់នាងផងដែរ។
ដោយឡែក មិត្តភក្តិម្នាក់ទៀតរបស់គេដែលមានឈ្មោះ Rommel Galido ដែលក៏ចូលរួមពិធីជប់លៀងជាមួយ Dacera និងម្នាក់ទៀតក្នុងចំណោមបុរស៣នាក់ ដែលត្រូវបានប៉ូលីសឃាត់ខ្លួន បានប្រាប់ថា នាង Dacera ម្តងម្កាលមានអារម្មណ៍អន់ចិត្តជាខ្លាំង នៅពេលនាងស្រវឹង។
ប៉ុន្តែ Galido បានប្រាប់ Philiphine Star ថា នាង Dacera បានប្រាប់គាត់នៅពេលមួយនោះថា នាងជឿថា «មាននរណាម្នាក់បានដាក់អ្វីៗនៅក្នុងកែវស្រារបស់ខ្ញុំ»។
Galido បាននិយាយថា Dacera ក្រោយមក ត្រូវបានឃើញក្អួត។
ចំណែកបុរសម្នាក់ទៀតឈ្មោះ Dela Serna បានប្រាប់ GMA ថា គាត់បានបី Dacera ត្រឡប់ទៅបន្ទប់របស់នាងវិញ នៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១ ខែមករា បន្ទាប់នាងស្រវឹងទន់ខ្លួន។
តែទោះយ៉ាងណា ប៉ូលីសទីក្រុង Makati បាននិយាយថា ការស៊ើបអង្កេតលើការស្លាប់របស់នាង គឺនៅតែបន្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង