Sunday, January 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំ​សរសើរ​! ស្រឡាញ់គ្នា​តាំងពី​ថ្នាក់​វិទ្យាល័យ ទល់​ចប់​មហាវិទ្យាល័យ ចេញ​ធ្វើការ​សន្សំ​ដឹក​ដៃ​គ្នា​ចូល​រោងការ ចុងក្រោយ ក្លាយជា​ឪពុកម្តាយ​គេ​ទាំង​វ័យក្មេង និង​ចាស់ទំ​ទៀត​

​ភ្នំពេញ​៖ គូស្នេហ៍​មួយគូ បានធ្វើ​ឲ្យ​មហាជន​មានការ​ស្ងើចសរសើរ និង​រំភើប​ជំនួស​ពួកគេ​ជាខ្លាំង ព្រោះតែ​មិន​នឹកស្មានថា ពួកគេ​បាន​បង្កាត់ភ្លើង​ស្នេហ៍​តាំងពី​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ ពុំបាន​ភ្លេច​ការសិក្សា​នោះទេ គឺ​ពួកគេ​បាន​ជំនះ​ឧបសគ្គ​យ៉ាងច្រើន តស៊ូ​រហូត​រៀន​ចប់​មហាវិទ្យាល័យ និង​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន ហើយ​បន្ត​ទំនាក់ទំនង​ស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​ឈានដល់​ដឹក​ដៃ​គ្នា​ចូល​រោងការ ដើម្បី​បំពេញ​មុខមាត់ កិត្តិយស​គ្រួសារ​ទាំងសងខាង និង​បង្កើតបាន​គ្រួសារ​តូច​មួយ​ដ៏​ស្រស់បំព្រង​ជាមួយ​កូនប្រុស​ម្នាក់​ជា​ចំណងដៃ​នាពេលនេះ ដែល​ផ្ទុយ​ពី​គូស្នេហ៍​ជា​យុវវ័យ​ភ្លើងចំបើង​ភាគច្រើន​។​

​នៅក្នុង​ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន នារី​ជា​ភរិយា​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Thida Rachana បាន​សរសេរ​រៀប​ពី​ប្រវត្តិ​ស្នេហ៍​តាំងពី​គ្រា​ដំបូង អម​ជាមួយ​រូបភាព​តាម​ដំណាក់កាល​នីមួយៗ ក្នុង​សំណេរ​បង្ហោះ​ឡើង​ថា​៖ “​ថ្ងៃនេះ​មក​រៀបរាប់​ពី​ប្រវត្តិ​ជីវិត​គូ​របស់ខ្ញុំ​តិច ដោយសារ​ថ្ងៃនេះ ជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​របស់​យើង​ទាំងពីរ​ហ៎ រូប​ទី​១៖ កាល​រៀន​វិទ្យាល័យ​ជាមួយគ្នា អូន​ថ្នាក់​A បង​ថ្នាក់​D​។ រូប​ទី​២៖ កាល​រៀន​សាកល​ជាមួយគ្នា​បង​ថ្នាក់​ច្បាប់ អូន​ថ្នាក់ accounting​។ រូប​ទី​៣៖ ថ្ងៃ​ដែល​យើង​បាន​ប្រាកដ​ច្បាស់លាស់​ជាមួយគ្នា ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​។ រូប​ទី​៤៖ ធ្វើការ​ជាមួយគ្នា ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង​ជាមួយគ្នា អនុស្សាវរីយ៍​ច្រើន​នៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​។ រូប​ទី​៥៖ យើង​ចាប់ផ្ដើម​បង្កើត​គ្រួសារ សន្សំ​លុយ​សាង​គ្រួសារ​ជាមួយគ្នា​។ រូប​ទី​៦៖ ថ្ងៃ​ពិសេស​របស់​យើង​ទាំងពីរ​នាក់ ថ្ងៃនេះ​ឆ្នាំមុន ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០​។ រូប​ទី​៧៖ បន្ទាប់មក​យើង​ក៏មាន​ចំណងដៃ​ក្រោយ​អាពាហ៍ពិពាហ៍ នោះ​គឺ​កូនប្រុស​ជាទី​ស្រឡាញ់ នឹកឃើញ​ពេលនោះ​ប្ដី​ថ្នម​ណាស់​។ រូប​ទី​៨៖ ថ្ងៃ​ដែល​មិនអាច​បំភ្លេចបាន​សប្បាយ ឈឺ​ផង ស្រែក​ផង ២​ម៉ោង បានចេញ​អា​ល្អិត​តូច​ចេញមក 贺文宝 ណាវិន​ប៉ោ​។ រូប​ទី​៩៖ ថ្ងៃអាទិត្យ​ត្រូវ​ជូន​លោក​កូន​ដើរលេង ពេល​នឹង​អា​អូន​ដូច​បាន​បី​ខែ​។ រូប​ទី​១០៖ កាល​អា​អូន ៤​ខែ​នាំទៅ​លំ​ហែល​អារម្មណ៍​ម្ដងទៀត​។ រូប​ទី​១១៖ មានតែ​ពេលយប់​ទេ​បានៗ នៅ​ជួបជុំគ្នា ប្រលែង​សើចក្អាក​ក្កាយ ពេលខ្លះ​ក៏​វិលមុខ​ដែល​ពេល​លោក​កូន​គាត់​កូរ​។ រូប​ទី​១២៖ ក្រៅពី​ម្នាក់ៗ​រវល់​រាងខ្លួន ប្រពន្ធ​ធ្វើការ ប្ដី​រក​សុ​ី ចឹ​ង​មានតែ​ពេល​បុណ្យទៀន​ទេ ដែលមាន​ពេល​នៅក្បែរ​គ្នា​បាន​ច្រើន ធ្វើដំណើរ​កំសាន្ត​ជាមួយគ្នា មើលថែ​គ្នា ផ្ដល់​សុភមង្គល នឹង​អនុស្សាវរីយ៍ អោយ​គ្នា​ទៅវិញទៅមក​។

​ជា​ចុងក្រោយ​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​របស់​យើង​មានតែ​ជូនពរ​ឲ្យ​មានគ្រួសារ​យើង មាន​ក្ដី​សុខ​សុភមង្គល​ជាមួយគ្នា​រួមសុខ រួមទុក្ខ រកស៊ី​មានបាន ជាពិសេស​ឲ្យ​កូន​ខ្ញុំ​ជា​កូន​ដែល​គន្លង​ធ​ម៍ ចេះ​គោរព​ចាស់ទុំ អ្នកដទៃ អោយគេ​អាណិត​ស្រឡាញ់ Happy Wedding Anniversary My husband”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×