ខ្យងផ្ញើប្រាណឬក្ដាមដូង ពួកវាដូរសម្បកទៅតាមការធំធាត់ជារឿយៗ ពួកវាត្រូវសម្ងំចាំនៅតាមឆ្នេររហូតដល់ពេលណាមានសម្បកខ្យងថ្មីបក់មកលើច្រាំង បើសំបកនោះធំល្មមនឹងអាចដូរបានពួកវានឹងធ្វើការផ្លាស់ប្ដូរជាប្រព័ន្ធ ដោយអាធំជាងគេនៅមុខហើយរាងតាមលំដាប់ដល់អាតូចបំផុត ពេលដែលជួរត្រូវបានរៀប ហើយការផ្ដូរត្រូវបានចាប់ផ្ដើមភ្លាមៗ ព្រោះខ្លួនដ៏សែនទន់របស់ពួកវាគឺមិនអាចទទួលរងនឹងកំដៅថ្ងៃបានទេ៕ ដោយ ក្ខិណី




