Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ចុះ​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដល់​ខ្នង​ផ្ទះ​ពលរដ្ឋ​នៅ​គាស់ក្រឡ​

បាត់ដំបង​៖ អាជ្ញាធរ​ស្រុក​គាស់ក្រឡ​និង​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅតាម​ខ្នង​ផ្ទះ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​តាម​តំបន់​ដាច់​ស្រ​យ៉ា​ល រួមទាំង​ផ្ដល់នូវ​បរិក្ខា​អនាម័យ​និង​ស្បៀង​មួយចំនួន ដែល​ធ្លាប់​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងមក​ផងដែរ ការចុះ​ផ្សព្វផ្សាយ​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

​លោក ញឹក សា​រ៉ែ​ន អភិបាលស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍ថា សម្រាប់​ពលករ​ក្នុងស្រុក​គាស់ក្រឡ ដែល​ទើប​មកពី​
​ថៃ​មាន​ចំនួន​៩​នាក់​នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​វិ​ទ្យ័​យ​មោង​ឬ​ស្សី​ស្ថិត​ក្នុងស្រុក​មោង​ឬ​ស្សី និង​ពុំមាន​រកឃើញ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
​សម្រាប់​ការងារ​អប់រំ​ពលរដ្ឋ ពី​បញ្ហា​ជំងឺ​នេះ ត្រូវបានធ្វើ​ចាប់ពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ ហើយ​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន ពួកគាត់​មានការ​យល់ដឹង​ច្រើន រួមទាំង​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោកស្រី សុ​ត សុវណ្ណ​ដា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​លោក ស្រេង វង្ស​ហៀ​ង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ព្រះ​ផុស បាន​នាំ អំណោយ​ជូន​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ចំនួន​១០៥២​គ្រួសារ នៅ​ទូរ​ទាំង​ឃុំ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន វេទមន្ត​កំពូល​សម្រស់ ។​

​លោក ស្រេង វង្ស​ហៀ​ង បាន​នាំ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ​និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល មាន​លាងដៃ​នឹង​ទឹកស្អាត លាង​នឹង​អាល់កុល ជែ​ល នៅពេល​ចេញ​ក្រៅ​ទៅតាម​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន រួមទាំង​រក្សា​គម្លាត​សង្គម​ជាដើម ៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×