ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងពណ៌លឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨និង ៥៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត។ នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលនូវភាពក្តៅខ្លះត្រជាក់ខ្លះ ហើយការបំពេញការងារទៀតសោតក៏មិនសូវជារលូនល្អទេ ព្រោះមានបញ្ហារកាំចិត្តខ្លះៗចូលមកយាយី ប៉ុន្តែលុយកាក់វិញនោះមានឱកាសហូរចូលទ្រព្យនិងអាចសល់ខ្លះៗសម្រាប់សន្សំទុកដែរ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ បើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យអោយបានគ្រប់ជ្រុងជ្រោយទើបពុំអាចផលអាក្រក់ណាមួយទៅថ្ងៃក្រោយ។ រីឯមនោសញ្ចេតនាស្នេហារវាងកំលោះក្រមុំត្រូវមានពេលនៅក្បែរគ្នាអោយបានច្រើន ហើយព្យាយាមរកពេលបង្ហាញក្តីស្រឡាញ់ចំពោះគ្នានិងគ្នាទើបអាចឈានដល់ថ្ងៃអាពាហ៍ពិពាហ៍កើត៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សគឺនិងក្រហម។
-លេខនៃលាភសំណាង គឺលេខ ១១និងលេខ ៦១។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ។ ការងារលោកអ្នកនៅក្នុងថ្ងៃនេះដំណើរការទៅល្អណាស់ទោះបីពុំសូវមានការឆ្លើយតបមកវិញភ្លាមៗយ៉ាងណាក៏ដោយគឺគ្រប់គំរោងសុទ្ធតែប្រព្រឹត្តទៅដោយរលូន។ ចំណែកលុយកាក់វិញពុំមានឱកាសរកបានខ្ទង់ចំណូលធំប៉ុន្មានទេ តែក៏បានទទួលចំណូលតូចៗពីការវិនិយោគនោះភ្លាមៗដែរ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគោលបំណង។ មនោសញ្ចេតនាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងឱកាសល្អប្រពៃបំផុតក្នុងការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
ពណ៌នៃលាភសំណាងគឺពណ៌សនិងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១និងលេខ ៨២ ។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល។ នៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយគឺតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើងពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចជានិច្ច។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ អាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹកដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងទឹកក្រូច។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ។ នៅក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីដ៏ដោយគឺតែងភ្លឺថ្លានិងមានក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានពេញដៃពេញជើងពីព្រោះថាផលជាផ្លែផ្កានោះតែងហុចមកវិញជានិច្ច។ ចំណែកលោកអ្នកប្រកបរបររកស៊ីជួញដូរវិញ តែងអាចទាក់ទាញអតិថិជនចាស់ថ្មីអោយចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង។ រាល់កិច្ចការងារដែលលោកអ្នកប៉ងប្រាថ្នារមែងតែងបានសម្រេចនិងជួបតែរឿងល្អជានិច្ច គ្មានឧបសគ្គអ្វីមករារាំងធ្វើឲ្យលោកអ្នកមានការលំបាកនោះឡើយ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ គឺអាចប្រមូលផលចំណេញត្រឡប់មកវិញគួរជាទីពេញចិត្តនិងបើចង់ចរចារឿងទំនិញអ្វីមួយផងគឺអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ ចំណែកឯការធ្វើដំណើរជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដងទេ។ ចំពោះមនោសញ្ចេតនាស្នេហាប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សា៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៩ល្ងាច។
-ពណ៌នៃលាភសំណាងគឺខ្មៅនិងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩ ។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភមានជ័យមានលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់។ នៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយគឺតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើង ពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ ចំណែកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញគឺអាចទាក់ទាញអតិថិចាស់ថ្មីឲ្យត្រឡប់មកវិញគួរជាទីគាប់ចិត្ត។ ចំណែកឯការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ មានភាពផ្អែមល្ហែម និងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩ ។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី។ នៅថ្ងៃនេះដួងរាសីងើបឡើងវិញ ដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកអាចសម្រុកការងារបានពេញដៃពេញជើង ពីព្រោះថាផលល្អៗនោះកំពុងរង់ចាំលោកជានិច្ច។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មិនថាជួញទីជិតឆ្ងាយក្តីមិនមានអ្វីមករាំងស្ទះតាមយាយីឡើយគឺអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញយ៉ាងគួរជាទីពេញចិត្ត។ ចំណែកឯរឿងស្នេហារវាងប្រុសនិងស្រី ក្រមុំនិងកំលោះនោះក៏មិនមានអ្វីជាបញ្ហាចោទនាំអោយមានភាពហ្មងសៅក្នុងចិត្តទេ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះនិងបៃតង។
-លេខនៃលាភសំណាងគឺ ២០ និងលេខ ៦៦ ។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ។ ការងារនៅក្នុងថ្ងៃនេះលោកអ្នកចាំបាច់ត្រូវវិនិយោគកំលាំងកាយចិត្តឲ្យបានច្រើនទើបអាចសម្រេចក្តីសង្ឃឹមបានលទ្ធផលដូចគាប់បំណងត្រឡប់មកវិញ ហើយបើលោកអ្នកចូលបំពេញកិច្ចការងារអ្វីមួយក៏ដោយតោងតែមានការប្រុងប្រយ័ត្ន និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាផលលំបាកនោះក៏ងាយនឹងធ្លាក់មករែកពន់បន្តិចដែរទេ។ ចំណែកលុយកាក់វិញនោះមានប្រាក់ចំណូលល្អគួរសម តែចំណាយច្រើនបន្តិចដូច្នេះលោកអ្នកត្រូវសម្រួលផែនការចំណាយឲ្យសមហេតុផល ទើបមានសល់សម្រាប់សន្សំទុកទៅថ្ងៃមុខ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេ ពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ មនោសញ្ចេតនាអ្នកនៅលីវគួរព្យាយាមចេញក្រៅជួបទាក់ទងជាមួយមនុស្សគ្រប់គ្នាខ្លះ នោះឱកាសអាចនឹងបានជួបគូព្រេងផងក៏ថាបាន៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ១ ។
-សូមខមិនលេខ៩៩៩យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យលុយហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក។ នៅថ្ងៃនេះដួងរាសីងើបឡើងវិញ ដូចនេះជាពេលវេលាល្អសម្រាប់លោកអ្នកអាចសម្រុកការងារបានពេញទី ពីព្រោះថាផលល្អៗនោះបាននឹងកំពុងរង់ចាំលោកអ្នកជានិច្ចសម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មិនថាជួញទីជិតឆ្ងាយក្តីមិនមានអ្វីមករាំងស្ទះតាមយាយីឡើយ គឺអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញយ៉ាងពេញចិត្ត។ ចំណែករឿងស្នេហារវាងប្រុសស្រី ក្រមុំកំលោះមិនមានអ្វីជាបញ្ហាចោទនាំឲ្យមានភាពហ្មងសៅក្នុងចិត្តទេ នៅក្នុងថ្ងៃលោកអ្នកអាចទទួលបានមនុស្សជាទីស្រឡាញ់ថែមទៀតក៏ថាបាន៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង៩ព្រឹកដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងស។
-លេខនៃលាភសំណាងគឺលេខ ៦៩និងលេខ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា។ នៅថ្ងៃនេះលោកអ្នកទទួលដំណឹងល្អឬមានជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ សម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញដូរទីជិតឆ្ងាយគឺតែងទទួលផលជោគជ័យ ដោយកើបផលចំណេញត្រឡប់មកវិញគួរជាទីគាប់ចិត្ត។ ចំណែកឯការធ្វើដំណើរទីជិតឆ្ងាយគឺតែងជួបសុខដុមដូចសព្វមួយដង។ ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រពៃណាស់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងទឹកក្រូច។
-លេខនៃលាភសំណាងគឺលេខ ៧៧និងលេខ៨៩ ។
-សូមខមិនលេខ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំច។ នៅថ្ងៃបើទោះបីជាមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយគឺតែងហុចផលល្អមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ ចំពោះការបំពេញការងារគឺមានលក្ខណៈពេញដៃពេញជើងនិងតែងជោគជ័យត្រឡប់មកវិញផង។ សម្រាប់បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពកាក់កបល្អគួរសមណាស់ទាំងការជួញទីជិតឆ្ងាយគឺអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគោលបំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមនោសញ្ចេតនាសោះអង្គើយជាមួយគ្នាបន្តិច ដូច្នេះត្រូវលៃពេលសម្រាប់គ្នាអោយបានច្រើនជាងមុន៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងបៃតងនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកសម្បត្តិសំពៅហ្មួងនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យ មានលុយចូលផ្ទះហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ។ នៅក្នុងថ្ងៃនេះទោះលោកធ្វើអ្វីក៏ដោយក៏តែងភ្លឺថ្លានិងក្តីសោមនស្សច្រើន លោកអ្នកអាចសម្រុកការងារបានយ៉ាងពេញដៃពេញជើង ពីព្រោះថាផលជាផ្លែផ្កានោះគឺតែងហុចមកវិញជានិច្ច។ ចំណែកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ គឺតែងអាចទាក់ទាញអតិថិជនថ្មីចាស់អោយចូលមកបានគួរជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការរីកចម្រើនលូតលាស់ទៅមុខជានិច្ច។