Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​អគារ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល ជូន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល សម្រេច​ជាថ្មី​ប្រគល់​អគារ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល ជូន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ដោយយោង​តាម​សា​អេ​ឡិច​ត្រូ​និ​ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាបជូន ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​របស​កក​ម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​កម្មវត្ថុ ៖ ករណី​កែសម្រួល​ខ្លឹមសារ​ចំណុច​ទី​៧ នៃ​លិខិត​លេខ​០៤ សជណ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០២១​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​យោង​លិខិត​លេខ​០០៣ ខន​/០២១ សជណ ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ របស់​ខុទ្ទកាល័យ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សា​អេ​ឡិច​ត្រូ​និ​ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​។​

ទីស្ដីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល​សម្រេច​កែសម្រួល​ខ្លឹមសារ​ចំណុច ទី​៧ នៃ​លិខិត​លេខ​០៤ សជណ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ប្រគល់​ទីតាំង​ទីស្តីការក្រសួង​រ៉ែ​និង​ថាមពល​បច្ចុប្បន្ន ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ៍​។ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​អគារ​ចាស់​ដដែល​មាន​ដី​ទំហំ ៥៤​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ដោយ​អាជ្ញាធរ កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មិន​ទទួលបាន​ដី​ទំហំ ២៩​ម៉ែត្រ​គុណ​៤០​ម៉ែត្រ និង គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​បាន​ដី​ទំហំ​២៥​ម៉ែត្រ​គុណ​៤០​ម៉ែត្រ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×