រដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រី (សេដ្ឋកិច្ច) លោក Mustapa Mohamed បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ការិយាល័យរបស់លោកបានថ្លែងដូច្នេះកាលពីថ្ងៃអាទិត្យ (១០ មករា)។
ការិយាល័យទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៅក្នុងខុទ្ទការល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលវិជ្ជមានរបស់គាត់ត្រូវបានបញ្ជាក់នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីគាត់ត្រូវបានគេធ្វើតេស្តនៅពេលទៅដល់រដ្ឋកូតា ប៉ារូ ពីកូឡាឡាំពួរ។
សេចក្តីថ្លែងការណ៍បាននិយាយថា គាត់ស្ថិតក្នុងស្ថានភាពហ្នឹងនរ ហើយត្រូវបានគេដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Raja Perempuan Zainab II ក្នុង Kota Bharu ចាប់តាំងពីម៉ោង ១០.៣០ នាទីយប់ថ្ងៃសៅរ៍។
កាលពីមុនគាត់បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១ ខែមករា។
សេចក្តីថ្លែងការណ៍បាននិយាយថាលោករដ្ឋមន្ត្រីបានសុំអភ័យទោសចំពោះភាពរអាក់រអួលណាមួយ ដែលបង្កឡើងដោយបញ្ហានេះ។
កាលពីខែតុលារដ្ឋមន្ត្រីមួយរូបទៀតនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីគឺលោក Zulkifli Mohamad Al-Bakri បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដែលជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ឆ្លងកាត់ការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃ។ លោកបណ្ឌិត Zulkifli ដែលទទួលបន្ទុកកិច្ចការសាសនាបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពិសេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN