ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវីដ-១៩។ ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយជំងឺកូវីដ-១៩នៅតែជាបញ្ហាប្រឈម ក្នុងសកលលោក នៅឡើយយុទ្ធនាការថ្មីនេះ មានសារៈសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមាន សុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្តល់អាទិភាពដល់ការ រៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ ។
យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្ត ឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារ ជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមាន បរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជា វីដេអូ ផ្ទាំងរូបភាព ស្តីត់វិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្ត ជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗសម្រាប់ចែកជូនសាលារៀនជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាច ចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ *អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាលស្អាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំង ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើង មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឱ្យនៅ តិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការ រៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។ឯកឧត្តមបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយយើងចង់ បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេ ដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេ ក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយក្នុងយទ្ធនាការនេះ។
យុទ្ធនាការនេះទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបាន ពីយុទ្ធនាការដែលក្រសួង និងយូនីសេហ្វបាន អនុវត្តកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងមកក្នុងគោលបំណងប្រកាសបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់រយៈពេល ៦ខែមក។
លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជា ការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនឡាញ ត្រូវបានដាក់ឱ្យ អនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីឡា វានៅតែមិនអាចជំនួសឱ្យការបង្រៀន នៅក្នុងថ្នាក់បានឡើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់ វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារ គ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព។ ហេតុដូចនេះ ខ្ញុំសូមស្មើ ដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជា នៅក្នុងវិស័យអប់រំដែលបានចាប់ផ្តើមកាលពីជាង១៥ឆ្នាំមុន ដោយបានចូលរួមចំណែកក្នុងការអនុវត្ត កំណែទម្រង់វិស័យអប់រំជាតិក្នុងគោលបំណងធានាថា កុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយ គុណភាព។ លោកជំទាវបានបញ្ចប់មតិរបស់ខ្លួនថា៖ “ការអប់រំ មាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន។” គឺជា សិទ្ធិជាមូលដ្ឋាន និងចាំបាច់ ដើម្បីធានាឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន”។
លោកស្រី អាលីស អលប្រ៊ៃយ៍ នាយិកាប្រតិបត្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតបាននឹងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់កុមារក្នុងការនៅបន្តការ រៀនសូត្រ។ ស្របពេលដែលការសិក្សាពីចម្ងាយត្រូវបានផ្តល់ឱ្យសិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែន ជាមធ្យោបាយជំនួសឱ្យការប្រាស្រ័យទាក់ទងគ្នារវាងសិស្សនិងគ្រូនៅក្នុងថ្នាក់រៀនឡើយ។ ការគាំទ្ររបស់ ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរ ការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ-១៩នៅ ពេលពួកគេត្រលប់ចូលរៀនវិញនៅសាលា។
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយសុទ្ធតែមានលក្ខណៈបរិយាបន្ន ដោយ មានការបកប្រែជាភាសាជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើឡើងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការផ្ញើសារឱ្យមនុស្សគោលដៅដូចជាប្រើកម្មវិធី WhatsApp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹងផ្តល់សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុង បំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាចយកទៅប្រើប្រាស់ និងកែសម្រួលទៅតាមភាព សមស្រប ដើម្បីធានាឱ្យមានការទទួលសម្រេចបានលទ្ធផលជាអតិបរមានៅទូទាំងប្រទេស។
លោកស្រី ហ្វ័រហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “កុមារ កម្ពុជា ទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បាន ខកខានពុំបានរៀនសូត្រនោះឡើយ។ ខណៈពេលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគួរជាថ្មីអំពីពិភព លោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីឱ្យសាលារៀន មានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀស កុំឱ្យមានវិបត្តិការអប់រំ។ យើងជឿជាក់ថា យុទ្ធនាការ ប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្ត លើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប”៕ រក្សាសិទ្ធិដោយ: ចេស្តា