Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​បទ «​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​» ដែល​កំពុង​ល្បី​ខ្លាំង​នៅលើ Tik Tok តាមពិត គាត់​ទទួលមរណភាព​២​ឆ្នាំ​ហើយ ដោយសារ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​» ឃើញថា​បាននិងកំពុង​ល្បី​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម Tik Tok​។ តែ​យ៉ាងណា មនុស្ស​មួយចំនួន​ក៏​ពុំបាន​ដឹងថា ម្ចាស់​បទ​ចម្រៀង​នេះ​មានឈ្មោះ​អ្វី​នោះទេ ហើយ​បច្ចុប្បន្ន​រស់នៅ​ឯណា​ផងដែរ​។​

​ប៉ុន្តែ នៅពេល​ស្វែងរក នោះ​ទើប​គេ​ដឹងថា ម្ចាស់​បទ​ចម្រៀង​នេះ​គឺ​អ្នកស្រី កាក់ ច​ន្ធី​។ តែ​អ្វីដែល​យើង​គ្រប់គ្នា មានការ​សោកស្តាយ​នោះ គឺ​ក្រោយពេល​ដឹងថា តារាចម្រៀង​និយម​ច្រៀង​បទ​ជា​មរតក​ដើម​នា ទសវត្សរ៍​ទី ៦០-៧០ រូបនេះ បាន​បាត់​បង់ជីវិត​អស់​រយៈពេល ២ ឆ្នាំ​ទៅហើយ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​អំឡុង​ឆ្នាំ​២០១៨ ខណៈ​អ្នកស្រី​ធ្វើដំណើរ​តាម​កង់​បី​ឥណ្ឌា ហើយក៏​ត្រូវបាន​រថយន្ត Prius បុក​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​តារាង​វ័យ ៣៨ ឆ្នាំ មកពី​ខេត្តព្រៃវែង​រូបនេះ បា​នប​ន្យ​ល់​ទុក​នូវ​បទ​ចម្រៀង​ជាច្រើន ហើយ​ក្នុងនោះ​មាន​បទ​ចម្រៀង​ខ្លះ បាននិងកំពុង​ល្បី​ខ្លាំង នៅលើ​បណ្តាញ​សង្គម Tik Tok ជាក់ស្តែង​ដូចជា​បទ «​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​» ជាដើម​។ បើទោះជា​ពុំ​ល្បីឈ្មោះ​នៅក្នុង​ប្រទេស ប៉ុន្តែ អ្នកស្រី កាក់ ចន្ទី មានឈ្មោះ​ល្បី និង​ការគាំទ្រ​យ៉ាងច្រើន នៅក្រៅ​ប្រទេស ពិសេស​គឺ​នៅ​ប្រទេស​បារាំង​។​

​យ៉ាងណាមិញ ក្រោយ​បទ​ចម្រៀង​របស់​អ្នកស្រី ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ជាពិសេស​នៅលើ Tik Tok យកមក​ច្រៀង​តាម ឬ ធ្វើ​ត្រាប់​តាមបែប​នេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការសោកស្តាយ និង​លើកឡើងថា​៖ «​ពេល​គាត់​ស្លាប់​ទើប​បទ​ចម្រៀង​គាត់​ល្បី​តើ​មានន័យ​អី​ទៅ ហេតុអ្វី​ក៏​មិន​លើកស្ទួយ ផ្តល់​តម្លៃ​ឲ្យ​គាត់​ល្បី​ផង ពេល​គាត់​នៅមាន​ជីវិត​, បើសិន​កាល​គាត់​នៅរស់ បទ​គាត់​ល្បី​ក្នុងស្រុក ដូច​ពេលនេះ មិនដឹងថា​គាត់​សប្បាយចិត្ត​យ៉ាងណា RIP, ស្តាយ​ណាស់​មនុស្ស​ស្លាប់បាត់​ហើយ​បទ​ចម្រៀង​ទើប​ចាប់ផ្តើម​ល្បី​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​




spot_img
×